ព័ត៌មានទាន់ហេតុការណ៍៖

បក្សពួក លោកផ្កាយ២ ភឺន ផល្លា៥នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូង ខណៈ ភឺន ផល្លា ជាមេខ្លោងមិនទាន់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមបក្សពួករបស់បុគ្គលផ្កាយ២ ឈ្មោះភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ចំនួន៥នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសជាក់ស្តែង នឹងបណ្តឹងរបស់ប្រជាពលរដ្ឋពីបទ ”ប៉ុនប៉ងឃាតកម្ម,ហឹង្សាចេតនា ដោយមានស្ថានទម្ងន់, ប្រើប្រាស់ អាវុធ ខុស ច្បាប់, គំរាមកំហែងថានឹងសំលាប់”នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្នុងនោះបុគ្គល ភឺន ផល្លា ក៏ត្រូវបានបក្ខពួកយកឡានមករំដោះគេចខ្លួនពីកន្លែងកើតហេតុផងដែរ។

មជ្ឈដ្ឋានតាមដានស្ថានការណ៍សង្គម និងប្រជាពលដ្ឋ កំពុងរង់ចាំមើលថា តើតុលាការនឹងមានចំណាត់ការបែប ណាទៅលើ ក្រុ មបក្សពួករបស់បុគ្គលឈ្មោះភឺន ផល្លា ផ្កាយ២ ដែលមានតួនាទីជាមេបញ្ជាការរង នៃកងពលតូចលេខ៧០ សំបូររឿងអាស្រូវករណីរំលោភដីធ្លីនេះ អាចរួចផុតពីសំណាញ់ច្បាប់ទេ..! និងជនកំពូលខាងប្រើអំណាចយោធារំលោភដីធ្លី។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី៨ ខែធ្នូ បុគ្គលឈ្មោះភឺន ផល្លា និងគូកនជាច្រើននាក់ ប្រដាប់ ដោយកាំភ្លើង បើកឡានពាក់ស្លាកលេខ ខ.ម បានចូលក្នុងបរិវេណទីតាំងដីមួយកន្លែង នៅភូមិ សំរោងត្បូង សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ ដែលមានឈ្មោះយស ម៉ាលីណា ជាម្ចាស់កម្មសិទ្ធ ស្រប ច្បាប់ចេញ ដោយ អភិបាលខណ្ឌព្រែកព្នៅ ប្រើប្រាស់អំណាច កាំភ្លើង គម្រាមកំហែងទាំងបំពាន ប្រៀបបានប្រទេសគ្មានច្បាប់។

បើយោងទៅលើបណ្តឹងរបស់ជនរងគ្រោះយុន សត្យា ជាអ្នកចាំដីឲ្យឈ្មោះ យស ម៉ាលីណា ដែលដាក់ទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ រងកង រាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបរាប់ថា៖ បុគ្គលឈ្មោះភឺន ផល្លា និងបក្សពួកបានមកសម្រុក ចូលក្នុងបរិវេណដី ព្រមទាំងគម្រាមកំហែង ឲ្យកម្មករដែលស្នាក់នៅលើដីនោះចាកចេញ។ ខណៈមិនបានចាកចេញតាម ការបញ្ជា បុគ្គលឈ្មោះភឺន ផល្លា និងបក្សពួកក៏បានស្ទុះវាយ គម្រាមបាញ់សម្លាប់ និងដេញតាមចាប់ វាយខ្នោះ ទៅលើកម្មករ ផ្សេងៗ ទៀតផងដែរ ដូចជាក្រុមជនទុច្ចរិត។ ក្រោយពេលកើតហេតុមនុស្ស៥នាក់ត្រូវបានចាប់ខ្លួន រួមទាំងវត្ថុតាងជាច្រើន ដែលនៅក្នុងនោះក៏មានរថយន្តស្លាកលេខខេមរភូមិន្ទចំនួន២គ្រឿង រថយន្តស្លាកលេខភ្នំពេញ ១ គ្រឿង អាវុធខ្លីមួយដើម និងអាវុទ្ធ AK 47 មួយដើមផងដែរ។

តាមរយៈវីដេអូលោកហែម រិទ្ធី នាយករងរដ្ឋបាលខណ្ឌព្រែកព្នៅ ដែលនៅកន្លែងកើតហេតុ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នោះ ក្នុងពេលជួបនិយាយជាមួយម្ចាស់ដី ក៏បាននិយាយទទួលស្គាល់ដែរថា បុគ្គលឈ្មោះភឺន ផល្លាពិតជាបានប្រើប្រាស់អំពើហិង្សា ទៅលើឈ្មោះយុន សត្យា ដែលជាអ្នកមើលថែដីឲ្យឈ្មោះយស ម៉ាលីណាពិតប្រាកដមែន។

-វីដេអូទី១បង្ហាញពីសកម្មភាពលោកហែម រិទ្ធី រដ្ឋបាលរងខណ្ឌព្រែកព្នៅ និយាយជាមួយម្ចាស់ដី ពាក់ពន្ធ័សកម្មភាពភឺន ផល្លា និងបក្សពួកសម្រុក ចូលក្នុងបរិវេណដីនៅខណ្ឌព្រែកព្នៅ និងបង្កហិង្សា គម្រាមកំហែង។

-វីដេអូទី២បង្ហាញពីសកម្មភាពភឺន ផល្លា និងបក្សពួកសម្រុក ចូលក្នុងបរិវេណដី។

-វីដេអូទី៣បង្ហាញពីសកម្មភាពភឺន ផល្លា ដណ្តើមទូរសព្ទ័។

-វីដេអូទី៤បង្ហាញពីសកម្មភាពភឺន ផល្លា វាយលើអ្នកចាំដីឈ្មោះយុន សត្យា។

មជ្ឈដ្ឋានមួយចំនួន ក៏ដូចជាប្រជាពលរដ្ឋកំពុងមានចម្ងល់ថា តើបុគ្គលភឺន ផល្លា សំអាងលើអ្វីទើបបានជាហ៊ានប្រើប្រាស់រថយន្តស្លាកលេខខ.ម ព្រមទាំងប្រដាប់ ដោយអាវុធ សម្រុកចូលដី គេបែបនេះ?
ទង្វើនេះហាក់ផ្គើននឹងការប្រកាសរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលធ្លាប់បានប្រកាសថា កងកម្លាំងយោធា មិនត្រូវពាក់ព័ន្ធ បញ្ហាដីធ្លីជាដាច់ខាត ជាពិសេសការប្រើប្រាស់កម្លាំងយោធា និងសម្ភារៈរបស់កងទ័ព ក្នុងការអនុវត្ត បញ្ហាដីធ្លីនេះតែម្ដង ព្រោះថាទង្វើទាំងនេះនឹងអោយប៉ះពាល់ដល់កិត្យានុភាពរបស់យោធាដែលតែងតែពុះពារគ្រប់ឧបស័គ្គ មិនថាក្នុងកាលៈទេសៈណាដើម្បីការពារប្រទេសជាតិ និងប្រជាជន។

ក្នុងករណីបញ្ជូនខ្លួនបក្ខពួកលោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស «ប៉ុនប៉ងឃាតកម្ម,ហឹង្សាចេតនា ដោយមានស្ថានទម្ងន់, ប្រើប្រាស់ អាវុធ ខុស ច្បាប់, គំរាមកំហែងថានឹងសំលាប់»នោះ គឺបុគ្គល ភឺន ផល្លា ក៏មិនអាចរួចខ្លួនដែរ ខណៈនៅក្នុងវីដេអូឃ្លីប បង្ហាញពីសកម្មភាព លោកផ្កាយ២ ភឺន ផល្លា ជាមេខ្លោង អ្នកផ្តើមគំនិតបញ្ជាអោយប្រព្រឹត្តបទល្មើស ហើយខ្លួនគាត់ផ្ទាល់ក៏បានធ្វើសកម្មភាពផ្ទាល់តែម្តង។ ដោយឡែកនាយករងរដ្ឋបាលសាលាខ័ណ្ឌព្រែកព្នៅ ក៏អៈអាងថា ឈ្មោះ ភឺន ផល្លា និងបក្ខពួក រំលោភចូលទីតាំងដីប្រជាពលរដ្ឋ និងវាយទៅលើជនរងគ្រោះជាអ្នកយាមដីអោយ លោកស្រី យស ម៉ាលីណា នោះថែមទៀត៕ សុខ ខេមរា


ចែករំលែក៖