ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីហ្វីត្រូវប៉ាន់ទីផ្សារក្រៅស្រុកខ្លាំងជាងក្នុងស្រុក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងចម្រៀងស្រីល្បីឈ្មោះកញ្ញា ហ្វីហ្វី បានស្ងាត់បាត់មុខពីសិល្បៈអស់ជាងមួយឆ្នាំមកហើយ ។ បាត់មុខពីការងារសិល្បៈក្នុងស្រុកមែនប៉ុន្តែតារាស្រីរូបនេះលេចមុខនៅក្នុងកម្មវិធីសិល្បៈក្រៅស្រុកជាច្រើនទៅវិញ ។

ទើបនឹងត្រឡប់មកពីសម្តែង និងច្រៀងរាំនៅប្រទេសជប៉ុនមិនបានប៉ុន្មានផងតារាស្រីល្បីឈ្មោះរូបនេះ ត្រៀមខ្លួនចេញទៅច្រៀងរាំរកលុយនៅបណ្តាប្រទសមួយចំនួនទៀតដូចជាសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីជាដើម ។ នេះបើតាមការបញ្ជាក់របស់នាងក្នុងកម្មវិធីខួបកំណើតគម្រប់វ័យ២៩ឆ្នាំរបស់នាងកាលពីរាត្រីថ្ងៃទី១២ ខែធ្នូ នេះនៅភោជនីយដ្ឋានមួយក្រោមវត្តមានមិត្តរួមអាជីព និងអ្នកជិតដិតមួយចំនួន ។ តារាស្រីរូបនេះបញ្ជាក់ថា មួយរយៈនេះនាងផ្អាកការងារក្នុងស្រុកខ្លះព្រោះតែត្រូវបំពេញការងារសិល្បៈមួយចំនួននៅបណ្តាប្រទេសមួយចំនួនដែលជាកម្មវិធីរៀបចំដោយសមាគម និងប្រជាជនខ្មែររស់នៅបរទេស ។ នាងថាកន្លងទៅនាងទើបនឹងបញ្ចប់ការងារច្រៀងរាំនៅប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ហើយថ្មីៗនេះនាងទើបបង្ហើយការងារនៅប្រទេសជប៉ុន ។ នាងថាវិលពីបំពេញការងារទើបនឹងរៀបចំកម្មវិធីខួបកំណើតតូចមួយដែលមានអ្នកជិតដិតប្រមាណជាង១០០នាក់ប៉ុណ្ណោះព្រោះតែចង់ជួបជុំនិងការនឹករលឹក ។ នាងថានៅឆ្នាំ២០២០ នាងគ្រោងចេញទៅច្រៀងរាំនៅសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីតាមការអញ្ជើញពីសមាហគមមួយចំនួននៅទីនោះ ។ នាងថាចន្លោះពេលចេញទៅក្រៅប្រទេសនេះនាងអាចទទួលបានការងារសម្តែងច្រៀងខ្លះដែលមិនចំណាយពេលវេលាយូ ។

នាងថា ពិតជាសប្បាយចិត្តដែលការងាររីកចម្រើនខ្លាំងពិសេសការអញ្ជើញរបស់អ្នករៀបចំកម្មវិធីនៅក្រៅប្រទេសដែលជួយលើកមុខមាត់នាង និងអាចរកប្រាក់ចំណូលបានមួយចំណែកផងដែរ ។ នាងរំពឹងដែរថា ការងារសិល្បៈរបស់នាងនឹងរីកចម្រើនខ្លាំងជាងនេះនៅឆ្នាំបន្តបន្ទាប់ទៀត៕ វឌ្ឍនា


ចែករំលែក៖