ព័ត៌មានទាន់ហេតុការណ៍៖

មមាញឹកនឹងជំនួញដីធ្លីរាប់សែនដុល្លារក៏ដោយ ក៏យ៉ាយ៉ា មិនចោលសិល្បៈ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងច្រៀង សិចស៊ី កញ្ញា យ៉ាយ៉ា លេខមុខក្នុងមុខជំនួញដីធ្លី និងមុខរបរលក់គ្រឿងអលង្ការខ្លាំងជាងការងារសិល្បៈក្រោយពីប្រឡូកអស់ជាច្រើនឆ្នាំ ។ ទោះជាក្តាប់ឱកាសមុខជំនួញលុយរាប់សែនដុល្លារក្នុងដៃប៉ុន្តែតារាស្រីរូបនេះថាមិនបោះបង់ការងារសិល្បៈនោះទេ ។

បង្ហាញមុខក្នុងកម្មវិធីខួបកំណើត តារាស្រីហ្វីហ្វី កាលពីរាត្រីថ្ងៃទី១២ ខែធ្នូ យ៉ាយ៉ា បញ្ជាក់ថា នាងមិនបានចូលប្រឡូកសិល្បៈមួយរយៈព្រោះតែមមាញឹកនឹងមុខជំនួញដីធ្លីនៅខេត្តសៀមរាប ពិសេសក្រុងបាវិតខេត្តស្វាយរៀង ។ នាងថាមុខជំនួញនេះនាងមានភាគហ៊ុនជាមួយមិត្តភ័ក្កិ ដែលផ្តើមចេញពីការចេញធ្វើការលើការទិញលក់អចលទ្រព្យឲ្យគេ ទើបនាងសម្រេចចិត្តប្រមូលទុនជាច្រើនដើម្បីវិនិយោគហើយទទួលបានផ្លែផ្កាគួរជាទីពេញចិត្ត ។ នាងថាក្រៅពីជំនួញដីធ្លីនាងមានហាងគ្រឿងអលង្ការមួយនៅជិតវិទ្យាល័យស៊ីសុវត្ថិដែលមានចំណែកហ៊ុនជាមួយមិត្តភ័ក្កិដូចគ្នា ។ នាងស្នើមិនបញ្ជាក់អំពីចំនួនទុនដែលត្រូវវិនិយោគលើជំនួញមួយទាំងនេះ ។

នាងថាកន្លងមកនាងក៏ទទួលបានការងារចេញច្រៀងនៅក្រៅប្រទេសដែរ ប៉ុន្តែពេលនេះនាងត្រូវរកពេលលៃលកជួយមើលការងារខុសត្រូវហាង ពិសេសត្រូវឡើងចុះញឹកញាប់នៅបាវិត ។ ទោះជាយ៉ាងណានាងមិនបដិសេធនូវការងារសិល្បៈទេ ហើយនាងអាចពិចារណាទទួលការងារសិល្បៈខ្លះព្រោះតែចិត្តស្រលាញ់ និងមិនចង់ឲ្យការងារនេះស្ងប់ស្ងាត់ដែរ ។ អ្វីដែលសំខាន់នាងមានគម្រោងបញ្ចេញស្នាដៃបទចម្រៀងថ្មីផ្ទាល់ខ្លួននៅពេលខាងមុខនេះផងដែរ ។ នាងរំពឹងដែរថាសម្រាប់ឆ្នាំថ្មីទាំងការងារសិល្បៈ និងមុខជំនួញទាំងអស់របស់នាង នឹងរីកចម្រើន និងជោគជ័យទន្ទឹមគ្នាតែម្តង៕ វឌ្ឍនា


ចែករំលែក៖