ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារកងទ័ព និងគ្រួសារនគរបាលការពារព្រំដែនកម្ពុជា ឡាវចំណុចស្វាយធំ និងកោះទន្សាយទទួលបានផ្ទាំងសូឡាចំនួន៥០០ផ្ទាំង ស្មើនឹង៥០០គ្រួសារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គ្រួសារកងទ័ព និងគ្រួសារនគរបាលវរៈព្រំដែនកម្ពុជា ឡាវ ចំណុចស្វាយធំ និងកោះទន្សាយ នៃ ស្រុកសៀមប៉ាង ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងផ្ទះ១ខ្នង ទទួលបានមួយផ្ទាំង និងពិល១គ្រឿង សរុបទាំងអស់ចំនួន៥០០ផ្ទះ ក្រោមអធិបតីលោកអភិបាលនៃគណ:អភិបាលខេត្ត និងមន្ទីអង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមអមដំណើរក្នុងការចែកអំណោយនេះនៅចំណុចស្វាយធំ កោះទន្សាយ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១២ ខែធ្ន ឆ្នាំ២០១៩ ។

កងទ័ព និងនគរបាលវរៈការពារព្រំដែន ចំនួន៥០០គ្រួសារ មានក្តីសោមនស្សរីករាយ ទទួលស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ដល់ថ្នាក់ដឹកនាំខេត្ត ដែលបានចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ទាំង២ប្រភេទ កំពុងឈជើងការពារ ទឹកដីតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ឡាវ ហើយបានពាំនាំនូវអំណោយ ផ្ទាំងសិលាប្រើពន្លឺ ព្រះអាទិត្យ ចែកជូនដល់គ្រួសារកងទ័ព និងនគបាលការពារព្រំដែនកម្ពុជាឡាវ ដើម្បីប្រើប្រាស់ក្នុងផ្ទះនិមួយៗ ដែលនៅឆ្ងាយដាច់ស្រយាល ភ្លើងអគ្គិសនីទៅមិនដល់ ។

លោកម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា៖ កម្លាំងអគ្គិសនី ប្រើពន្លឺព្រះអាទិត្យ ដែលយកមកចែកជូនគ្រួសារកងទ័ព និងនគរបាលវរៈព្រំដែន ទោះបីជាមិនអាចប្រើ ប្រាស់កម្លាំងខ្លាំងក៏ពិតមែន តែវាជាចំណែកមួយ ផ្តល់ពន្លឺនៅក្នុងផ្ទះរបស់យើងបាន ។

លោកអភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី មិនបានទុកនរណាម្នាក់ចោលឡើយ ដែលសម្តេច បានគិតគូរ សុខទុក្ខជានិច្ច ជាកាលដល់កងកម្លាំងប្រដាប់អាវុធ ការពារទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា ឡាវ ។

អ្វីដែល សំខាន់ត្រូវការពារទឹកដី ឲ្យរឹងមុំា ដោយឡែកចំពោះបញ្ហាព្រំដែននៅមិនទាន់ដោះស្រាយរួច គឺទុកឲ្យគណៈ កម្មាធិការព្រំដែនជាអ្នកធ្វើការសម្រប សម្រួលជាមួយប្រទេសជិតខាង ៕ មាស សុផាត


ចែករំលែក៖