សញ្ញាវិជ្ជមានមួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន ដោយអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម មានកំណត់ ដោយនៅក្នុងកិច្ចព្រមព្រៀងនោះអាមេរិក នឹងលុបគម្រោងដំឡើងពន្ធ១៥ភាគរយ ទៅលើទំនិញនាំចូលពីចិន ដែលត្រូវអនុម័តនៅថ្ងៃទី១៥ខែធ្នូ។ ក្រៅពីនេះអាមេរិកក៏បានកាត់បន្ថយ ពន្ធដែលបានអនុម័តកាលពីមុនផងដែរ។
កាលពីថ្ងៃ ទី១២ ខែធ្នូ ប្រធានាធិបតីដូណាល់ ត្រាំ បានឈានដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មមានកំណត់ជាមួយចិន។ ជាមួយគ្នានោះ ចិនក៏បានសម្រេច បង្កើនការទិញផលិតផលកសិកម្មពីអាមេរិក ក៏ដូចជាបន្ធូបន្ថយលើសេវាកម្មហិរញ្ញវត្ថុ និងកម្មសិទ្ធិបញ្ញា ជាដើម។
ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានពិភាក្សាជាមួយទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកសេដ្ឋកិច្ច រយៈពេលជាង១ម៉ោង មុនពេលសម្រេចខាងលើ ។ នៅពេលនេះ មន្ត្រីជាន់ខ្ពស់ទីក្រុងវ៉ាស៊ីនតោន កំពុងតែខិតខំរៀបចំ ចំណុចដែលប្រទេសទាំងពីរ បានព្រមព្រៀង។ តាមគម្រោង តំណាងក្រសួងពាណិជ្ជកម្ម អាមេរិក និងចិន នឹងចុះហត្ថលេខលើកំណត់ហេតុឈានដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្ម។
នេះគឺជាជោគជ័យមួយយ៉ាងធំធេងរបស់ប្រធានាធិបតីដូណាល់ត្រាំ ស្តីពីវិស័យ ពាណិជ្ជកម្ម ក្នុងពេលដែលលោកកំពុងប្រឈមការចោទប្រាន់ទោស ពីសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ៕