ខេត្តព្រះសីហនុ៖ បុរសម្នាក់រងបួសធ្ងន់ធ្ងរ ដោយសារជនមិនទាន់ស្គាល់អត្តសញ្ញាណមួយក្រុមព្រួតគ្នា កាប់ដោយដាវ កាលពីម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានបញ្ជាក់តាមរបាយការណ៍បឋមថា អំពើហិង្សានេះ មិនទាន់ដឹងថា ផ្តើមមកពីរឿងអ្វីនៅឡើយ ក្នុងនោះក្រុមភាគីម្ខាង (មិនទាន់ដឹងចំនួន) បានយកដាវចំនួន២ដើម កាប់ទៅលើគ្រោះឈ្មោះ ឌី តារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ចំក្បាលខាងស្តាំ និងថ្ងាស បន្ទាប់មកក្រុមជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ។
ករណីនេះ សមត្ថកិច្ចគ្រប់ផ្នែកកំពុងស្រាវជ្រាវរកជនដៃដល់ ចាប់យកមកដោះស្រាយតាមផ្លូវច្បាប់ រីឯជនរងគ្រោះត្រូវបានប្រជាការពារយកមកមណ្ឌលសុខភាព ស្រុកស្ទឹងហាវ និងក្រោយមកបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ