ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងកែច្នៃ៣គ្រឿងដឹកឈើបង្កប់ឫស្សីត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះសហការជំនាញបង្ក្រាបបានភ្លាមៗ

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុងកែច្នៃចំនួន៣គ្រឿង ដែលក្រុមឈ្មួញដាក់បង្កប់ដោយឫស្សីឃ្លៃដើម្បីបិទបាំងបន្លំបំភ័ន្តភ្នែកសមត្ថកិច្ចនោះ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកឃើញស្ទាក់បង្ក្រាបបានបញ្ជូនឲ្យជំនាញចាត់កាតាមច្បាប់ព្រៃឈើ ។

ការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិរកាកណ្តាលទី១ ឃុំរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។

ក្នុងប្រត្តិបតិការបង្រ្កាបរថយន្តដឹកឈើទាំង៣គ្រឿងនោះ សម្របសម្រួលដោយលោកជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការចង្អុលបង្ហាញផ្ទាល់ពីរលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ចាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រចេះ លោក ឡាយ ធុច នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះទើបឈានដល់ការបង្ក្រាបបានតែម្តង ។

ក្រោយពបង្ក្រាបបានវត្ថុតាងសមត្ថកិច្ចបានបញ្ជូនយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើ( ខ្សារ) ដើម្បីចាត់ការតាមនីតិវិធី នៃច្បាប់រដ្ឋបាលព្រៃឈើ ៕ ជីវ័ន្ត


ចែករំលែក៖