ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនបើករថយន្តបុកបាក់ស្លាកសញ្ញាចរាចរ ២ដើម និងបន្តទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនបើករថយន្តលឿនគេចពីម៉ូតូកង់បីជ្រុល ឡើងខឿនទ្រូងផ្លូវបុកបាក់ស្លាកសញ្ញាចរាចរ និងបន្តទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម ។

ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាក ម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6680 បើកបរដោយបុរសជនជាតិចិនបើកតាមផ្លូវហាណូយក្នុងទិសដៅ ពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ គេចពីម៉ូតូកង់បី ហោះឡើងខឿនទ្រូងផ្លូវ ជ្រុលទៅបុកបាក់ស្លាកសញ្ញាចរាចរ ២ដើម និងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបាក់ទ្រេត ។

បន្ទាប់ពីកើតហេតុ ជនជាតិចិនបានឡើងជិះរថយន្តមួយគ្រឿងផ្សេងទៀតចេញទៅបាត់ ទុករថយន្តចោលនៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុបានហៅរថយន្តស្ទូចរថយន្តបន្កយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖