ព័ត៌មានទាន់ហេតុការណ៍៖

រៀបការបាន៦ឆ្នាំលោកប្តី លួចទៅមានស្រី ទុកប្រពន្ធឲ្យនៅផ្ទះ រកឃើញកំពុងដេកឱបស្វិត ស្រែកឈ្លោះផ្អើលអ្នកជិតខាង

ចែករំលែក៖

ភ្នំពេញ ៖ រៀបការបាន៦ឆ្នាំ លោកប្តី លួចទៅមានស្រី ទុកប្រពន្ធឲ្យនៅផ្ទះ តាមស្វែងរកឃើញកំពុងដេកឱបស្វិត ស្រែកឈ្លោះផ្អើលអ្នកជិតខាង សមត្ថកិច្ចចុះទៅសម្របសម្រួល ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិរោងចក្រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ភាគីប្តី ឈ្មោះ សេង សុភ័ក្ត្រា អាយុ៣៣ឆ្នាំ មុខរបរ អ្នកជំនួញ ។ ភាគីប្រពន្ធដើមឈ្មោះ ចន្ធី តាំងហួយ មុខរបរ មេផ្ទះ មានកូន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ ។

ចំណែកភាគីស្រីស្នេហ៍របស់ប្តីមាន ឈ្មោះ វ៉ន មុីមុី អាយុ២៤ឆ្នាំ មុខរបរ រកសុីចងការលុយ ស្នាក់នៅផ្ទះជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បើតាមសម្តីប្រពន្ធដើមបានឲ្យដឹង ថាគាត់បានរៀបការនឹងគ្នា អស់រយៈពេល៦ឆ្នាំមកហើយ មានកូន៤នាក់ ក្នុងបន្ទុក ស្រាប់តែលោកប្តីលួចទៅមានស្រីថ្មី មិនសូវហូបបាយផ្ទះ សោះអង្គើយក្នុងដំណេក បាត់ៗពីផ្ទះ បានដើរតាមស្វែង ទីបំផុត លោកប្តីកំពុងដេកឱបស្រីថ្មី នៅក្នុងបន្ទប់ផ្ទះជួលក៏ ស្រែកឈ្លោះគ្នាផ្អើលទាំងយប់តែម្តង ។

បន្ទាប់ពីផ្ទុះជម្លោះរួចមកសមត្ថកិច្ចបានចុះទៅសម្របសម្រួលជៀសវាង បង្កហឹង្សារវាងប្រពន្ធដើម និងស្រីស្នេហ៍របស់ប្តី រួចហៅនាំយកទៅដោះស្រាយគ្នានៅប៉ុស្តិ៍ ៕ ជ្រោយពេជ្រ


ចែករំលែក៖