ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ផ្លូវថ្នល់ និងស្ពានតូចធំនៅក្នុងប្រទេសត្រូវបានកសាងនិងកែលម្អអោយមានគុណភាពដើម្បីបម្រើដល់ការដឹកជញ្ជូនជាមួយមធ្យោបាយគ្រប់កម្រិត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គម​ហ្វេសប៊ុក​នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា ផ្លូវថ្នល់ និងស្ពានតូចធំនៅក្នុងប្រទេសត្រូវបានកសាងនិងកែលម្អអោយមានគុណភាពដើម្បីបម្រើដល់ការដឹកជញ្ជូនជាមួយមធ្យោបាយគ្រប់កម្រិត ។

សម្តេចបានថ្លែងដូច្នេះថា៖ «ផ្លូវថ្នល់ និងស្ពានតូចធំនៅក្នុងប្រទេសត្រូវបានកសាងនិងកែលម្អអោយមានគុណភាពដើម្បីបម្រើដល់ការដឹកជញ្ជូនជាមួយមធ្យោបាយគ្រប់កម្រិតទាំងធន់ស្រាល មធ្យម និងកម្រិតធន់ធ្ងន់ដើម្បីជំរុញអោយសេវាកម្មការដឹកជញ្ជូនកាន់តែមានប្រសិទ្ឋភាពខ្ពស់និងចំណេញពេលវេលាដល់ពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេស ស្របពេលដែលកម្ពុជាបាននិងកំពុងផលិតនូវផលិតផលកសិកម្ម និងផលិតផលកម្មន្តសាល និងផលិតផលប្រើប្រាស់ជាច្រើនទៀតចេញពីកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។

អរគុណដល់ការចូលរួមរបស់វិនិយោគគិន និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមជំរុញវិស័យឯកជនអោយមានសន្ទុះកាន់តែរីកចម្រើនលឿនទៅមុខដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន៕

រូបថតៈ ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ( Phnom Penh-Sihanoukville Express way ដែលបាននិងកំពុងសាងសង់បាន ៧% ហើយ»៕


ចែករំលែក៖