ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករស្នើសុំឲ្យមន្ទីរកសិកម្មអនុវត្តន៍ច្បាប់ក្រសួងទៅលើសត្តឃាតដ្នានយកជាមូលដ្ឋាន

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានសេចក្ដីរាយការណ៍ពីអាជីវករផ្សារស្ទោងថា មានភាពមិនប្រក្រតីខ្លះពាក់ព័ន្ធនឹងមន្រ្ដីពេទ្យសត្វនៅសត្តឃាតដ្ឋានស្រុកស្ទោងដែលកំពុងតែអនុវត្តន៍ផ្ទុយពីគោលការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងសេចក្ដីរាយការណ៍នោះ ត្រូវបានអាជីវករឡើងចំនួន៧ចំណុចគឺ ទី១ ក្រោយពិឃាតសត្វរួច ទុកកាកសំណល់គ្មានអនាម័យមិនសំអាតធ្វើឲ្យកំទេចកំទីដែលសល់នៅរាយប៉ាយ ។ ទី២ យកតម្លៃលើសៀវភៅបន្ទុកខុស និងគោលការរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ។ ទី៣ ប្រើមន្រ្ដីចូលនិវត្តន៍មកធ្វើការ៥ ទៅ៦ឆ្នាំដើម្បីជំនួសដៃជើងមន្រ្ដីពេទ្យសត្វថ្មីដែលស្ថិតក្នុងក្របខណ្ឌរដ្ន ។ ទី៤ ចៀរយកសាច់ទៅពិនិត្យចាប់ពីកន្លះគីឡូក្រាមឡើងទៅក្នុងមួយក្បាល តែមិនប្រាកដថា យកទៅពិនិត្យនោះទេ រួចយកសាច់ទាំងនោះមកលក់ឲ្យអាជីវករវិញ ។ ទី៥ កៀបសង្កត់អាជីវករលើការផាកពិន័យច្រើនៗទៅលើសត្វឈឺ ។ ទី៦ មិនទាន់និយាយពីការបណ្ដោយឲ្យយកជ្រូកឈឺមកកាប់នោះទេ ។ ទី៧ បង់លុយមិនឲ្យបង្កាន់ដៃរាប់សិបឆ្នាំមកហើយរហូតក្លាយជាទំលាប់ ។

លោក ឈរ បៀងគង់ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទទទួលបន្ទុកពេទ្យសត្វឆ្លើយយ៉ាងស្រួលថា ពាក់ព័ន្ធអាជីវកររិះគន់ខាងលើ លោក និងឲ្យប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទស្រុក ចុះទៅមើល នេះសរបញ្ចាក់ថាក្នុងនាមលោកជាអ្នកទទួលបន្ទុកពេទ្យសត្វ មិនដែលតាមដាន់សកម្មភាព មន្រ្ដីរបស់ខ្លួនទេមើលទៅ ។

លោក គាង ផាន់ណា ប្រធានការិយាល័យកសិកម្មស្រុកសោ្ទងបានឲ្យដឹងថា ពាក់ព័ន្ធបញ្ហាប៉ុន្មានចំណុចខាងលើនេះលោក និងហៅផ្នែកព្រមទាំងអាជីវករទាំងអស់មកប្រជុំដើម្បីសួរនាំបញ្ហានេះ ព្រោះបញ្ហាខ្លះលោកមិនបានដឹងនោះទេ ដោយសារមន្រ្ដីដែលចុះអនុវត្តន៍គេមិនសូវឲ្យតម្លៃមកលោក គឺគេឆ្លងទៅតែផ្នែកពេទ្យសត្វជាអ្នកសំរេច ដោយគេមិនបានអនុវត្តន៍តាមច្បាប់ដែលបានចែងក្នុង អនុក្រិតលេខ៣១៧ និងសេចក្ដីសំរេច លេខ២៤៣៣នោះទេ ក្នុងន័យនេះលោកថា ក្នុងការដឹកនាំរបស់លោក មិនចង់ឲ្យមានបញ្ហារវាងអាជីវករ និងមន្រ្ដីទេ តែធ្វើមិចបើគេមិនឲ្យសិទ្ធអំណាចមកយើងគ្រប់គ្រង! ប៉ុន្ដែនៅពេលដែលមានបញ្ហាបើចង់ទំនាក់កំហុសមកលើលោកគឺលោកមិនអាចទទួលយកបានទេ បច្ចុប្បន្ននេះខ្ញុំរងចាំ នៅពេលដែលគេកាត់ឲ្យមកឲ្យស្រុកជាអ្នកគ្រប់គ្រងវិញពេលនោះលោក និងរៀបចំ ទៅតាមច្បាប់ឲ្យបានត្រឹមត្រូវ ។

លោកបន្ដថាប្រសិនបើរកឃើញថាពេទ្យសត្វអនុវត្តន៍ខុស លោក និង រាយការណ៍ទៅមន្ទីរកសិកម្មខេត្ត និងការិយាល័យផលិកម្មពហុព្យាបាល ដើម្បីធ្វើកិច្ចសន្យាកែតម្រូវលើកទី១ លើកទី២ ហើយបើគាត់នៅមិនកែទេ លោក និងស្នើសុំទៅអភិបាលស្រុកដើម្បីសុំប្រឈរជើងចោល ។

លោក ចាន់បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិកម្មពហុព្យាបាលខេត្តកំពង់ធំយើងពុំអាចសុំការបំភ្លឺបានទេជុំវិញការរិះគន់ខាងលើនេះបានទេដោយសារយើងទំនាក់ទំនាក់តាមទូស័ព្ទ២ដងតែគាត់មិនលើកទូស័ព្ទ ។

អាជីវករបានត្អួញត្អែរថា ការធ្វើអាជីកម្មលក់ដូរសាច់ជ្រូក សាច់គោ របស់ពួកគាត់មិនសូវចំណេញនោះទេ ព្រោះពួកគាត់បង់លុយច្រើនពេកលើសេវ៉ាផ្សេងៗ ប៉ុន្ដែបើមិនធ្វើគឺវាដាច់ម៉ូយ ! ពាក់ព័ន្ធ និងកក្ដាទាំងនេះក៏មានមន្រ្ដីរាជការជាច្រើនបានឲ្យដឹងថា ការអនុវត្តន៍ផ្ទុយពីគោលការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទរាលដាល់គ្រប់ស្រុក ក្រុងយូរណាស់ហើយ ល្មមដល់ពេលដែល លោកសុខ លូ អភិបាលខេត្តកំពង់ធំ ដុសក្អែលមន្រ្ដីពេទ្យសត្វម្ដងហើយ បើមិនដូច្នោះទេក្អែលកាន់តែក្រាសទៅៗ វានឹងអាចកើតរមាស់ ឬដំបៅមហារីកមើលមិនជា ៕ ប៊ុនរិទ្ធី


ចែករំលែក៖