ភ្នំពេញ៖ បុរសវ័យ៤៨ឆ្នាំម្នាក់ បានដេកស្លាប់ក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះមកពិនិត្យដោយសារមានជំងឺថ្លើម ប្រចាំកាយ។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ២២ និង៣០នាទី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ពាត សុខងី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចផ្ទះលេខ២៧ ភូមិអណ្តូង សង្កាត់កាកាប ខណ្ឌខណ្ឌព្រែកព្នៅ ។ ប្រពភដដែលបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានថា មានករណីមនុស្សដេកស្លាប់ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងសមត្ថកិច្ចជំនាញ ចុះមកពិនិត្យភ្លាមៗ ។ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យលើសពរួចរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូសពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ថា សពស្លាប់ដោយជំងឺថ្លើម ។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕ ចន្ទ លីហ្សា