ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូឆ្លងកាត់ផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់តាមផ្លូវពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុកម៉ូតូ បើកបរឆ្លងកាត់ផ្លូវ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩និង១៥នាទី នៅថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២២០-២២១ ភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ 51B.09611 របស់ក្រុមហ៊ុនទេសចរណ៍វៀតណាមដឹកអ្នកដំណើរ (Vietravel) (បើកបរទឹសដៅពីជើងទៅត្បូងសៀមរាប.ភ្នំពេញ) អ្នកបើកបរដោយឈ្មោះ ចឹង.ធាងទុង ភេទប្រុស អាយុ៤១ឆ្នាំ (ជនជាតិវៀតណាមកាន់លិខិតឆ្លងដែនលេខ B9815089) ស្នាក់នៅផ្ទះលេខ១៩១ សង្កាត់ហាប់ហូ ខណ្ឌ៩ ក្រុងហូជីមិញ ប្រទេសវៀតណាម(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង) ។

ចំណែកម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1CI.5617 (បើកបរឆ្លងកាត់ផ្លូវពីលិចទៅកើត) ដោយឈ្មោះ វី.ឆាយ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិសំបួរត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរកសិករ(ស្លាប់តាមផ្លូវពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ)(ពាក់មួកសុវត្ថិភាព) ។

មូលហេតុបឋមបង្កដោយ អ្នកបើកបរម៉ូតូបើកឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន គួបផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន ។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងរង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖