ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកម៉ូតូ​បណ្តាលឲ្យស្លាប់​មនុស្ស២នាក់​នៅនឹងកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្សប្រុស២នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ កាលពីម៉ោង6.00នាទី ល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ4 ចន្លោះបង្គោលគីឡូម៉ែត្រលេខ206 លេខ207។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត ធុនធំមួយគ្រឿងពាក់ស្លាក លេខកំពត3A-0139មានទិសដៅខេត្តព្រះសីហនុ -ភ្នំពេញ បើកបរដោយឈ្មោះ យុន ហុនភេទប្រុស អាយុ29ឆ្នាំ នៅសង្កាត់អណ្តូងខ្មែរ ខេត្តកំពត បុកប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាក សេ125 ឆ្នាំ2012 ពាក់ស្លាកលេខ ភ្នំពេញ 1HZ-5224 ជិះគ្នា2នាក់មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះអែម ទី ភេទប្រុស អាយុ27 ឆ្នាំ មានទីលំនៅ ភូមិស្មាច់ដែងនិងម្នាក់ទៀតឈ្មោះ ស្មី ភេទប្រុសអាយុ27ឆ្នាំ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលអោយភាគី ម៉ូតូ ស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុ(សាកសពខ្ទេចដាច់ដៃដាច់ជើង)។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តនាំយកទៅដោះស្រាយបន្តតាមច្បាប់ ។ ចំណែកវត្ថុតាងម៉ូតូនិងរថយន្ត ត្រូវបានសមត្តកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕ ឆ្លាម សមុទ្រ


ចែករំលែក៖