ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវអស់មួយខ្នងទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នង កាលពីម៉ោង១១យប់ ​ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ ​ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម៤​ ភូមិ២​ សង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ​ :​ អ៊ូ​ ចាន់ធូ ភេទស្រី អាយុ ៦២ ឆ្នាំ មុខរបរ​នៅផ្ទះ ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃបង្កឲ្យមានការឆេះផ្ទះសង់ពីឈើលើ ប្រក់ស័ង្កសី ថ្មក្រោម បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយទំហំផ្ទះ០៤ម៉ែត្រx១០ម៉ែត្រ​ ឆេះអស់ទាំងស្រុង​តែម្ដង តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរនោះទេ ហើយក៏មិនបណ្ដាលឲ្យមនុស្សរងរបួសនោះដែរ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការណ៍នេះកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន០៤ឡាន រួមមាន ៖ រថយន្តការិយាល័យអគ្គិភ័យ​ :​ ចំនួន​ ០៣ គ្រឿង និងរថយន្តអគ្គិភ័យសាលាខណ្ឌឫស្សីកែវចំនួន​ ០១គ្រឿង ដោយពន្លត់ចប់​ នៅម៉ោង​១១និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕ ជ្រោយពេជ្រ


ចែករំលែក៖