ខេត្តព្រះសីហនុ៖ កាលពីព្រលប់ថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៩ នៅម្តុំមុខ ការិយាលយ័គយ និងរដ្ឋាករកែវផុស ភូមិ ឫទ្ធី១ឃុំកែវផុស ស្រុកស្ទឹងហាវខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូ ទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្ស ៤នាក់រងរបួស ។
សមត្ថកិច្ចបញ្ជាក់ថា ភាគីម្ខាងជិះម្នាក់ឯងឈ្មោះ រឿន ថារិទ្ធ ភេទ ប្រុស អាយុ 20ឆ្នាំ មុខរបរកម្មកររោងចក្រទីលំនៅបច្ចុប្បន្ន ភូមិ កែវផុស ឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ ជិះម៉ូតូម៉ាកវ៉េវគ្មានស្លាកលេខរងរបួស ស្រាល ។ ចំណែកភាគីម្ខាងទៀតជិះគ្នា3នាក់រួមមាន ឈ្មោះសុខ រ៉ាដា ភេទប្រុស អាយុ21ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅ ភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ជិះម៉ូតូម៉ាកឃ្លីក ពាក់ស្លាកលេខ ភ្នំពេញ1BX 6818 រងរបួសធ្ងន់, ឈ្មោះពៅ ឌួក ភេទប្រុស អាយុ27ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង រងរបួសធ្ងន់ និងឈ្មោះ ថា ឆៀវយី ភេទប្រុស អាយុ23ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិដងពែងឃុំដងពែង ស្រុកស្រែអំបិលខេត្តកោះកុង រងរបួសស្រាល ។
បច្ចុប្បន្នសម្រាកព្យាបាលនៅគ្លីនិចឧកញ៉ា ម៉ុង ចំណែកម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគបាលឃុំកែវផុសរង់ចាំដោះស្រាយបន្ត ៕ ឆ្លាម សមុទ្រ