ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងកែច្នៃរថយន្តខុសបច្ចេកទេស២កន្លែងនៅស្រុកកណ្ដាលស្ទឹង ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប

ចែករំលែក៖

ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ចុះបង្ក្រាបទីតាំងរថយន្តកែច្នៃខុសបច្ចេកទេស២កន្លែង រកឃើញរថយន្តខុសបច្ចេកទេស១៩គ្រឿង នៅស្រុកកណ្ដាលស្ទឹង កាលពី​រសៀល​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ ​។

មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ទីតាំងកែឆ្នៃ​ រថយន្តខុសច្បាប់​ ២កន្លែងនោះ​ រួមមាន៖ យាន្ត​ដ្ឋា​នទី​១​ មាន​យីហោ​ លី​ ហុង​ ជួសជុល​រថយន្ត​(​យានដ្ឋាន​នេះ​មាន​លិខិតអនុញ្ញាត ពី​មន្ទីរ​សាធារណការ​ ខេត្តកណ្តាល​ )​ មាន​ទីតាំង​ ​ស្ថិត​នៅភូមិ​ស្រុក​ធំ​ ឃុំ​ជើង​កើប​ ស្រុក​កណ្តាលស្ទឹង​ ​ម្ចាស់​ទីតាំង​ឈ្មោះ​ ង៉ា​ន់​ សា​វន​ ភេទ​ស្រី​​ ស្នាក់​នៅ​បច្ចុប្បន្ន​ភូមិ​២​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ ព្រះ​សីហ​នុ​។​​ យាន្ត​ដ្ឋា​ន​ទី១នេះ​ ​គឺ​មានច្បាប់​តែ​ជួសជុល​ទេ ប៉ុន្តែ​កម្លាំងជំនាញបាន​ពិនិត្យ​ឃើញ​ថា​ មានការ​កែ​ច្នៃ​ រថយន្ត​ពី​រថយន្ត​ទ្រុង​ត​ ទៅ​ជា​រថយន្ត​បែន​ ជា​ប្រភេទ​រថយន្ត​កាត់ត ​និងចង្កូត​ស្តាំ​ ។

រថយន្ត​ដែល​ ម្ចាស់ទីតាំង​យក​មក​កែ​ច្នៃ​នេះ មាន​ចំនួន​១២​ គ្រឿង​ ​ក្នុង​នោះ​រថយន្ត​.​ម៉ាក​ NISSAN​ DESEL​ ៩​គ្រឿង​ ម៉ាក​CAN​ TTER​ ២​គ្រឿង​ និងម៉ាក​ ISUZU​ ១​គ្រឿង​។​ ដោយឡែក ទីតាំងមួយកន្លែងទៀត ស្ថិត​នៅ​ភូមិកំពង់ទួល​ ឃុំ​អន្លង់​រមៀត​ ស្រុក​កណ្ដាលស្ទឹង​​ ។​ នៅ​យាន្ត​ដ្ឋា​នទី​២​ នោះ​ កម្លាំង​ជំនាញ​បាន​​ត្រួតពិនិត្យ​ឃើញ​មាន​ ​រថយន្ត​កែ​ច្នៃ​ចំនួន​៧​គ្រឿង​បន្ថែម​ទៀត​៕ ស្អាងជ័យ

 


ចែករំលែក៖