ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដាច់ហ្រ្វាំងបុករះម៉ូតូ២គ្រឿង បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់ និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូ២គ្រឿង ត្រូវបានរថយន្តបុកពីក្រោយពេញទំហឹង ខណៈឈប់ស្តុបបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកម៉ូតូប្រុសស្រី២នាក់ រងរបួសធ្ងន់ និងស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៤០ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងផ្លូវ ១៧៣ ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់ជិះម៉ូតូបាត់ហុងដាឌ្រីម សង់ស៊េរី ឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AV-1191 និងបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-8650 មកដល់ចំណុចស្តុបពេទ្យ 1CW-8650 មកដល់ចំណុចស្តុបទូតចិនក៏បានឈប់ទុកដើម្បីរង់ចាំធ្វើដំណើរទៅមុខ មួយសន្ទុះក្រោយមកស្រាប់តែមានរថយន្តបូមលូមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យមនុស្សពីរនាក់ខ្ទាតចេញរងរបួសស្រាលម្នាក់ និងធ្ងន់ម្នាក់ ចំណែកម៉ូតូនៅក្រោមរថយន្តបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

បើតាមសម្ដីអ្នកបើករថយន្តបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មកពីឡានរបស់គាត់ដាច់ហ្រ្វាំងជាន់អត់ស៊ីក៏ជ្រុលទៅបុកម៉ូតូទាំងពីរតែម្ដង គាត់គ្មានចេតនាទេ ។

ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ខណ្ឌបឹងកេងកងចុះទៅសម្របសម្រួលឲ្យភាគីរថយន្ត និងម៉ូតូទាំងពីរត្រូវពិភាក្សាគ្នាដោយ និងអ្នកជិះម៉ូតូម៉ាកវ៉េវត្រូវបានខាងរថយន្តបង្កសងថ្លៃការខូចខាតចំនួន ១៥០ ដុល្លារចប់រឿង ។ ចំណែកម៉ូតូហុងដាឌ្រីមសង់រងរបួសធ្ងន់ មិនអាចសម្របសម្រួលបានទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ បានវាស់វែងប្រគល់រថយន្ត និងម៉ូតូហុងដាឌ្រីមសង់ ទៅឲ្យខាងការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សរស្មី


ចែករំលែក៖