ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបចំនួន២គ្រឿង ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ត្រូវគេយកទៅប្លុងចោល២ទៅ៣ថ្ងៃហើយ សង្កាត់ទន្លេបាសាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបចំនួន២គ្រឿង ដែលគេដឹងថាក្នុងមួយគ្រឿងៗមានតម្លៃជិត២០ម៉ឺនដុល្លារឯណ្ណោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញគេយកមកប្លុងចោលរយ:ពេល២-៣ថ្ងៃមកហើយមិនទាន់រកម្ចាស់ឃើញនៅឡើយ ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១ និង ២០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មានករណីប្រទះឃើញរថយន្តស៊េរីទំនើបចំនួន២គ្រឿង យកទៅប្លុងចោលរយ:ពេល២-៣ថ្ងៃមកហើយមិនទាន់រកម្ចាស់ឃើញនៅឡើយ ។ ដោយរថយន្តទាំង២នេះ មួយគ្រឿងម៉ាក វ៉ុលវ៉ាហ្គែន ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 2AZ-3908 និងមួយគ្រឿងទៀតម៉ាកតូយ៉ូតាALPHARD ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AL-6809 ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌចំការមន សម្រេចស្ទូចយករថយន្តចំនួន២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌ ដើម្បីស្រាវជ្រាវក្រែងអាចជាប់ពាក់ព័ន្ធបទលើសលួច ឬក៏ជាករណីអ្វីផ្សេងទៀត ៕ស រស្មី


ចែករំលែក៖