ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់ស្លាប់ និង២នាក់ទៀត របួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់រវាងរថយន្ តកាមារីឆ្លាមបុកគ្នា 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាមារីបុកជាមួយរថយន្តកាមារី ដូចគ្នា កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចរោងម៉ាស៊ីនកិនស្រូវឈ្នួរ៤០០ម៉ែត្រ ស្ថិតក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា៖ ជនរងគ្រោះទាំង៥នាក់ ពុំទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។ តាមការឲ្យដឹងពីកន្លែងកើតហេតុ ដំបូងមានរថយន្ត១គ្រឿងម៉ាកកាមារីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J.7269 បើកបរម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត និងរថយន្តម៉ាកកាមារី១គ្រឿងទៀត ពណ៌ទឹកប្រាក់ដូចគ្នាពាក់ស្លាកលេខ ភ្នំពេញ. 2l.6294 មានអ្នករួមដំណើរចំនួន៤នាក់ បានធ្វើដំណើរពីទិសខាងកើតទៅលិច ។

ប្រភពដដែលបានបញ្ជាក់ថា ពេលមកដល់ចំណុចកន្លែងកើតហេតុ ខាងលិចរោងម៉ាស៊ីនកិនស្រូវឈ្នួរ៤០០ម៉ែត្រ ស្ថិតក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ រថយន្តដែលបើកបរម្នាក់ឯងបានវ៉ាជែងរថយន្ត១គ្រឿងទៀតក្នុងស្ថានភាពគ្រោះ ក៏បានជ្រុលទៅបុករថយន្ត ដែលមកពីទិសផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរទាំងសងស្លាប់ និងទារកស្រីអាយុ៨ខែម្នាក់ ស្លាប់នៅកន្លែងកើតហេតុ មនុស្សស្រី២នាក់ទៀតរងរបួធ្ងន់ ត្រូវបានសង្គ្រោះដឹកទៅមន្ទីរពេទ្យ ចំណែករថយន្តខូចខាតធ្ងន់ទាំង២គ្រឿង។ករណីគ្រោះថ្នាក់ចរាចរណ៍នេះជនរងគ្រោះទាំងអស់ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ៕ វណ្ណា


ចែករំលែក៖