ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ កាបូបស្ពាយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ ឆក់កាបូបស្ពាយ នៅ វេលាម៉ោង ១២:០០នាទី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្លូវលេខ៥ ក្រុមទី១៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ នូ ដារ៉ា ហទី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ មុខរបរ គ្មាន ។

ជនរងគ្រោះឈ្មោះ​ ព្រំ​ គង្គា​ ភេទស្រី​ អាយុ៣០ឆ្នាំ​ មុខរបរជាងអ៊ុតសក់​ មានទីលំនៅផ្ទះជួល​ ភូមិបឹងឈូក​ សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ ។

សមត្ថកិច្ចដកហូតវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ វេវ​ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1AY-0123 (មធ្យោបាយ​របស់ជនសង្ស័យ) កាបូប​ស្ពាយមួយ​ ពណ៍ខ្មៅ​ ក្នុងនោះមានប្រាក់ដុល្លា​ $២០​ ប្រាក់រៀល​ ៦៣,៥០០រៀល​ និងទូរស័ព្ទដៃមួយគ្រឿងម៉ាក​ iphone 7 plus ពណ៍ផ្កាលឈូក​ (សំភារៈ​របស់ជនរងគ្រោះ​ បានប្រគល់ជូនជនរងគ្រោះវីញ) ។

បើតាមប្រភពព័ត៌មានពី សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះមូតូដឹកកូនស្រី អាយុប្រហែល៥ឆ្នាំ មកពីស្រុកកណើតនៅខេត្តព្រៃវែង ទៅផ្ទះជួល នៅភូមិ បឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ពេលធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យខាងលើជិះម៉ូតូ០១គ្រឿង មកពីខាងក្រោយ អែបពីខាងស្តាំម៉ូតូជនរងគ្រោះរួចយកដៃឆ្វេងធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ បណ្តាលឲ្យទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះដួល រួចជនសង្ស័យក៏ព្យាយាមរត់ ស្របពេលកម្លាំងល្បាតខណ្ឌ/ប៉ុស្តិ៍ កំពុងល្បាតបានឃាត់ខ្លួនជនសង្ស័យបាន ។

បចប្ចុប្បន្នផ្នែកជំនាញខណ្ឌឫស្សីកែវ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕


ចែករំលែក៖