ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលជំនាញខណ្ឌឫស្សីកែវឃាត់ខ្លួនជនជាតិវៀតណាម​សង្ស័យជួញដូរគ្រឿងញៀន៨កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៤ កម្លាំងជំនាញខណ្ឌឫស្សីកែវ បានស្រាវជ្រាវបង្ក្រាបជាក់ស្ដែង ករណីរជួញដូរសារធាតុញៀនត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ អៅ វុឹងហ្វង ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្ភារដកហូតមានក្រាមពណ៌សថ្លាចំនួន០៨កញ្ចប់ ។ចំពោះមុខកម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ៕


ចែករំលែក៖