ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចបង្ហាញច្បាស់ថា កម្ពុជាធ្វើដំណើរលើផ្លូវត្រូវពិតប្រាកដ

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សុខសន្តិភាព និង ភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិសព្វថ្ងៃគឺបានបង្ហាញច្បាស់ថា កម្ពុជាយើងកំពុងធ្វើដំណើរលើផ្លូវត្រូវពិតប្រាកដ ។

នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន លើហ្វេសប៊ុកផេក នៅព្រឹកថ្ងៃទី២០ ខែធ្នូ នេះ ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ទៀតថា សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សប្បុរសជនទាំងអស់ ក្រុមហ៊ុនឯកជននានា អង្គការ សមាគម ទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមវិភាគទានជាសម្ភារៈនិងថវិកាក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែតរបស់កម្ពុជាអោយក្លាយជាមន្ទីរពេទ្យគំរូជាតិ ឈានមុខនៅកម្ពុជា ដើម្បីបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ឋភាពខ្ពស់បំផុត។

ទន្ទឹមនឹងនេះដែរ សម្តេច សូមអរគុណដល់បងប្អូន និង កូនក្មួយទាំងក្នុងនិងក្រៅប្រទេស ដែលបានផ្ញើសារចូលរួមផ្តល់នូវកម្លាំងចិត្តនិងក្តីស្រឡាញ់រាប់អានដល់សម្តេចនិងក្រុមគ្រួសារក្នុងពេលដ៏លំបាកបំផុតនេះ ៕ ចេស្ដា

 


ចែករំលែក៖