ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសប៉េអឹមដឹកដៃមេព្រៃបង្ក្រាបបទល្មើសព្រៃឈើ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលស្រុកបសេដ្ឋ កម្លាំងកងរាជអាវុធហត្ថខេត្ត និងស្រុកក្រោមការបញ្ជារបស់ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ បានដឹកដៃមេព្រៃដែលងាប់ត្រគាក ស្ពឹកដៃជើង ជាយូរមកហើយនោះ ទៅបង្ក្រាបបទល្មើសព្រៃឈើ ដោយដកហូតបានម៉ាសុីន៣គ្រឿង និងឈើ១៩១ដុំ ចាត់ការតាមនីតិវិធី ។

កាបង្ក្រាបនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2019 នៅក្នុងភូមិឃ្លៃចាស់ ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ម្ចាស់បានរត់គេចខ្លួនបាត់អស់ ។

ប្រភពបានឲ្យដឹងថា ទីតាំងអារឈើខុសច្បាប់នេះបើកដំណើរការច្រើនឆ្នាំមកហើយ គេមិនដែលជើញអស់លោកមេព្រៃសង្កាត់ និងផ្នែកបសេដ្ឋចុះមកបង្ក្រាបម្តងណាឡើយ ។ ប្រភពបន្តថា យូរៗម្តងគេឃើញអស់លោកមេព្រៃមកដែរ តែមករបៀបសួរសុខទុក្ខរួចក៏ត្រឡប់ទៅវិញអស់ទៅ ។

ដោយមើលឃើញពីភាពអសកម្មរបស់មេព្រៃក្នុងតំបន់ទើបមានសេចក្តីរាយការណ៍ទៅថ្នាក់លើ ហើយក៏មានបញ្ជាឲ្យចុះបង្ក្រាបតែម្តង ។ ក្នុងការបង្ក្រាបនេះដែរ នៅពេលដែលកម្លាំងមិនមែនជំនាញចុះដល់ទីតាំងទើបហៅមេព្រៃឲ្យចូលរួមសហការ ដោយសារខ្លាចអស់លោកមេព្រៃដឹងបែកការណ៍បង្ក្រាបមិនបានសម្រេច ។

ជាលទ្ឋផលក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ចដកហូតម៉ាស៊ីនអារឈឺចំនួន 3 ទីតាំងផ្សេងគ្នា (ដែលស្ថិតនៅទីតាំងខាងលើ) ព្រមទាំងដកហូតសម្ភារបានមាន ដូចជា _ម៉ាសុីនរ៉ៃចំនួន2 គ្រឿ ផ្ដេក01គ្រឿង បញ្ឈរ01គ្រឿង _ម៉ាសុីនច្រៀកឈើចំនួន03គ្រឿង_ឈើមូលប្រភេទឈើទាល ចំនួន191 ដុំ និងសម្ភារសម្រាប់បម្រើឲ្យបទល្មើសមួយចំនួនទៀត ។

ប្រភពបានបញ្ជាក់ផងដែរថា ទីតាំងដែលសមត្ថកិច្ចដកហូតបង្ក្រាប និងដកហូតវត្ថុតាងបានជាច្រើនបែបនេះ ដោយសារតែ សមត្ថច្ចមិនមែនជំនាញចូលដល់មុនមេព្រៃ បើមេព្រៃដឹងគម្រោងបង្ក្រាប ច្បាស់ណាស់ថា ពិតជាបង្ក្រាបមិនបានសម្រេចឡើយ ព្រោះទីតាំងខាងលើនេះ ដំណើរការយូរមកហើយ គេមិនដែលឃើញមេព្រៃខាងបសេដ្ឋបង្ក្រាបសោះ ជាពិសេសតាំងពីលោក មុនី នាថ មកកាន់ជាមេផ្នែក គឺមិនដែលបង្ហាញស្នាដៃបង្ក្រាបបទល្មើសទាល់តែសោះ ។

ភាពអសកម្មរបស់មេសង្កាត់ ក៏ដូចជាមេផ្នែកបសេដ្ឋ គួរណាស់ដល់ពេលថ្នាក់លើពិចារណារកអ្នកមានសមត្ថភាព និងឆន្ទៈក្នុងការងារមកជំនួសអស់អ្នកទាំងនេះម្តងហើយ បើទុកនៅយូរទៀត មិនយូរទេ ទីតាំងដដែលនេះ នឹងមានការដាក់ម៉ាសុីនអារជាថ្មីជាក់ជាមិនខានឡើយ ៕ សេនាស័ក្តិ


ចែករំលែក៖