ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែន​បុកម៉ូតូបញ្ច្រាសទិស​ស្លាប់ម្នាក់​នៅខេត្តព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ​ 129-130 ភូមិវាល​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍កើត​ឡើងរវាងរថយន្តធុនធំ(រថយន្តបែន) និងម៉ូតូមានទិសដៅបញ្ច្រាសគ្នា​ ព្រះសីហនុ.ភ្នំពេញ​ គឺរថយន្ត ពាក់ស្លាកលេខ​​ ភ្នំពេញ​ 3E-4933​ (អ្នកបើកបរបានរត់គេចបាត់​) និងម៉ូតូម៉ាកឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់​ស្លាកលេខ​កោះកុង​ 1B-9621 បើកបរដោយឈ្មោះ​ សៀង​ សឿន​ ភេទប្រុស​ អាយុ48ឆ្នាំ​ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅ នឹងកន្លែង​ មានទីលំនៅភូមិវាល​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ។

បច្ចុប្បន្នរថយន្ត និងម៉ូតូ​ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលស្រុកកំពង់សីលា​ ចំណែកសាកសពបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖