ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានសិស្សសាលាប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបរិវេណវត្ត ពូនភ្នំ ភូមិព្រៃពពេលថ្មី សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដោយរកឃើញសំបុត្រមួយច្បាស់សរសេរផ្តាំផ្ញើទៅកូន ។
ជនរងគ្រោះមានឈ្មោះ គ្រីម ខេវ ភេទប្រុស អាយុជាង៥៨ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន មានប្រពន្ធ ឈ្មោះហួត សុីណយ អាយុ៦០ឆ្នាំ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ នៅក្នុងបន្ទុកគ្រួសារ ។
បើតាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ គាត់មានអារម្មណ៍ មិនល្អ ចេះតែនិយាយប៉ប៉ាច់ប៉ប៉ោច យកស្រា មកហូប រាល់ថ្ងៃទៅហើយ ហូបស្រា ស្រវឹង ខឹងមួរម៉ៅ ហើយមុនកើតហេតុ នៅព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះ ជិះកង់ទៅយាម មានទាំងបាឡូ មួយផង ដូចរាល់ដង រហូតដល់ព្រឹកថ្ងៃទី២០ នេះ ស្រាប់តែ ប្រជាពលរដ្ឋ សិស្សសាលាពូនភ្នំ ផ្អើលឆោឡោ ប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនទៅវិញ ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ខណៈដែល សិស្សសាលា ដើរទៅសាលា ក្នុងបរិវេណវត្ត ស្រាប់តែប្រទះឃើញ បុរសម្នាក់ចងកសម្លាប់ខ្លួន ផ្អើលឆោឡោ ប្រាប់អ្នកភូមិដឹងដល់សាច់ញាតិ នៅក្បែរនោះស្រាប់ ចុះទៅដល់ទីតាំងកើតហេតុ ។
សាកសពមានសរសេរបណ្តាំមួយសន្លឹក សរសេរ ក្នុងន័យ ប៉ាលាកូនហើយ គ្មានថ្ងៃវិលវិញឡើយ ចំណែកកង់មានចងទាំងបាឡូ ឃើញនៅផ្តួលចោល ក្បែរកន្លែងកើតហេតុ ។
ក្រោយប្រទះឃើញ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យផ្ទាល់ដល់ចំណុចកើតហេតុ និងរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះមកពិនិត្យកោសល្យវិច័យ ជាមុន និងប្រគល់ជូនក្រុមគ្រួសារចាត់ចែង ស្រាយទម្លាក់យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សុខា សែនជ័យ