ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកលេងពូថៅ និងដាវសាំម៉ូរ៉ៃ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន៥នាក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះត្រូវបាន កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចុះបង្ក្រាប ខណ:កំពុងចែកចាយ និងប្រើប្រាស់ គ្រឿងញៀន នៅចំណុចខ្ទមរបស់ឈ្មោះ ហ៊ន វ៉ាត ស្ថិតនៅភូមិថ្នល់កែង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្ដ ឧត្តរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យទី១៖ ឈ្មោះ ហ៊ន វ៉ាត ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ចែកចាយ) មានទីលំនៅភូមិថ្នល់កែង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ទី២៖ ឈ្មោះ ណន សុខ ភេទ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃស្អាក ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទី៣៖ ឈ្មោះ ឈួន សុខា ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្នល់កែង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទី៤៖ ឈ្មោះ ខៀវ ឡុងឌី ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្នល់កែង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងទី៥៖ ឈ្មោះ ឌៀប សារ៉ាន់ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិអូររំដេង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

កម្លាំងជំនាញបានឆែកឆេររកឃើញនូវវត្ថុតាង និងបានដកហូតសម្ភារ មួយចំនួនរួមមាន៖ ម៉ូតូហុងដា C១២៥ ស៊េរី២០១៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HC 9774, លេខតួ លេខម៉ាសុីន 5778766, ម៉ូតូម៉ាកវេវ C១១០ សេរីឆ្នាំ2012 ពណ៏ខ្មៅ បិតស្គុតពណ៌ស្វាយ គ្មានស្លាកលេខ, គ្រឿងញៀនប្រភេទ ម្សៅក្រាមពណ៌ស សង្ស័យជាប្រភេទមេតំហ្វីតាមីនICE ចំនួន ០៨ កញ្ចាប់តូច និង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ពូថៅចំនួន ០១ ដើម, ដាវចំនួន ០៣ ដើម, កូនកាំបិតចំនួន ០១ ដើម, ដែកចាក់ឈើចំនួន ០១ ដើម, កន្រៃ្តចំនួន ០៤, កាបូបពណ៌ខ្មៅចំនួន ០១, ទូរស័ព្ទដៃម៉ាក HUAWEI ចំនួន ០១ គ្រឿង លុយខ្មែរចំនួន ៣៥,០០០រៀល លុយដុល្លារចំនួន ២ដុល្លារ ។ ករណីខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី ៕ ប៉ែន នួន


ចែករំលែក៖