ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់លង់ទឹកស្រះស្លាប់ នៅស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់ ក្នុងខណៈដែលពួកគេនាំគ្នាទៅលេងទឹកស្រះ ក្នុងបន្ទាយកងវរ:សេនាតូចលេខ១ ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលវេលាម៉ោង១៧ និង១៥នាទី ល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ។

ជនរងគ្រោះទាំង២នាក់ ដែលលង់ទឹកស្លាប់នេះម្នាក់ឈ្មោះឈ្មោះ សន ផាតម៉េងលៀង ភេទប្រុស អាយុ១០ឆ្នាំ និង ម្នាក់ឈ្មោះឯម ម៉ារីយ៉ា ភេទស្រីអាយុ១០ ឆ្នាំ រងគ្រោះទាំង២នាក់ មានទីលំនៅ ក្នុងភូមិ ឃុំ កើតហេតុខាងលើ ។

សមត្ថកិច្ចបានឲ្យដឹង គេមិនដឹងថា ក្មេងរងគ្រោះទាំពីរទៅលេងទឹកស្រះតាំងពីពេលណានោះទេ ប៉ុន្តែនៅពេលដែលបាត់ក្មេងពីផ្ទះមានការងឿងឆ្ងល់ ហើយនាំគ្នាដើររក និងមានកាសង្ស័យផងនោះ បាននាំគ្នាចុះរាវរកក្នុងទេកស្រះ ទើបប្រទះដពរងគ្រោះទាឋំង២នាក់នេះតែម្តង ។ សពជនរងឡគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វបុណ្យគេហដ្ឋានតាមប្រពៃណី ៕ ចន្ថា

 


ចែករំលែក៖