ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងកក់ទី១ឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួចម៉ូតូរឺម៉កកង់បី

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច (លួចម៉ូតូរឺម៉កកង់បី) កាលពីម៉ោង២និង២០នាទីរំលងអធ្រាត្ ឈានចូលថ្ងៃទី២១ ខែធ្នូ នៅចំណុចមុខការដ្ឋានសំណង់ផ្ទះលេខ១៣៥ ផ្លូវលេខ៥២៤ ក្រុម៥០ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មិ សិលា ហៅខ្លា​ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវរថភ្លើង សង្កាត់ទួលសង្កែរទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមានម៉ូតូ០១គ្រឿងម៉ាក Suzuki Smash ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AF-8786 និងកន្ទុយ​រ៉ឺម៉ក​កង់បីមួយពណ៍លឿង (ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ មិ សិលា ហៅ ខ្លា លួច) បានប្រគល់ជូនជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖