បច្ចុប្បន្ន បារាំង កំពុងតែរងការតវ៉ាយ៉ាងខ្លាំង ពីមហាជនដោយសារតែគោលនយោបាយ បង្កើនអាយុធ្វើការ ហើយពេលចូលនិវត្តន៍ទទួលបាន ប្រាក់ខែតិចជាងមុនទៅទៀត ។ ទាំងនោះបានជំរុញឲ្យពលករ កម្មករ គ្រប់ជាន់ថ្នាក់ នាំគ្នាធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ។ ការធ្វើបាតុកម្ម របស់កម្មករ បានធ្វើឲ្យ សេវាសាធារណៈនៅក្នុងប្រទេសបារាំង ត្រូវជាប់គាំង ពិសេសគឺប្រព័ន្ធចរាចរណ៍ រថភ្លើងរថយន្ត ក្រុង ជាដើម ។
បញ្ហាមួយមិនទាន់បញ្ចប់ផង ក៏មានបញ្ហាមួយទៀតកើត ឡើង គឺជនជាតិបារាំង មានដើមកំណើតអាស៊ី បាននាំគ្នាធ្វើបាតុកម្ម ទាមទារដ្ឋាភិបាលរឹតបន្តឹងសន្តិសុខសង្គម ក្រោយពេលមានការ ឆក់ប្លន់ ពាសវាលពាសកាលពេញប្រទេសបារាំង ។ ជនដែលបង្ក ក្តីបារម្ភដល់សង្គម គឺជាជនជាតិបារាំងស្បែកខ្មៅដើមកំណើតអាហ្វ្រិក មិនសូវខំធ្វើការ គិតតែពីដើរលេង និង ឆក់ប្លន់ទៅលើ ជនជាតិមកពីអាស៊ី ដែលមានមាឌតូច ជាង មិនអាចតដៃបាន ។ ទាំងនោះហើយបានជាក្រុមជនជាតិអាស៊ីដង្ហែរក្បួនបាតុកម្ម ទាមទារឲ្យ ការពារដល់ជនជាតិអាស៊ី ។
បារាំងជាប្រទេស បានដាក់អាណានិគមន៍ទៅលើប្រទេសជាច្រើន ទាំងនៅតំបន់អាហ្វ្រិក និងអាស៊ី ។ ទាំងនោះហើយបានជានៅក្នុងទឹកដីបារាំងមានពលរដ្ឋចម្រុះជាតិសាស្ត្ររស់នៅ ពិសេសគឺ ក្រុមជនជាតិស្បែងខ្មៅមកពីអាហ្វ្រិក និងជនជាតិមកពីអាស៊ី ដែលមានពណ៌សម្បុរ ខុសគ្នាដាច់ ។
ក្រុមជនជាតិអាហ្វ្រិកនៅក្នុងប្រទេសបារាំង តែងតែអ៊ុកឡុក នៅក្នុងសង្គម វាយតប់ ឆក់ប្លន់ទៅលើ គឺក្រុមជនជាតិមកពីតំបន់អាស៊ី ដែលភាគច្រើន តែងតែរក្សាលុយសុទ្ធនៅជាប់ខ្លួនច្រើនជាង កាតធនាគារ ។ ជនរងគ្រោះភាគច្រើន ជាស្ត្រីភេទ និងស្ត្រីវ័យចំណាស់ ដែលមិនអាចតដៃជាមួយ ក្រុមជនដៃដល់បាន ។
នៅក្នុង ក្រុងប៉ារីសតែម្តង ដែលសម្បូរដោយពហុជាតិសាសន៍ ប៉ុន្តែត្រូវគេមើលឃើញថា ជនជាតិបារាំងដើមកំណើតអាស៊ី គឺបានក្លាយជាជនរងគ្រោះផ្ទាំងស៊ីបនៃអំពើប្រើហិង្សា ការរើសអើង និងការឆក់លួច ។ ការរងគ្រោះទាំងនេះ កើតចេញពីផ្នត់គំនិតដែលគិតថា «សាសន៍អាស៊ី ជាជាតិទន់ខ្សោយ មិនសូវចេះតវ៉ាការពារខ្លួន» ឬក៏ផ្នត់គំនិតថា «ចិនជាអ្នកមានលុយច្រើន មានទ្រព្យសម្បត្តិហៀរហូរ»ជាដើម ។ ផ្នត់ទម្លាប់បែបនេះ គឺធ្វើឱ្យមានករណីហិង្សាចំពោះជនជាតិបារាំងដើមកំណើតអាស៊ី គឺកើតមាន ស្ទើរតែរៀងរាល់ពីរថ្ងៃម្តង ។
ការរងគ្រោះដោយសារការលួច ឆក់ ការវាយដំ ប្រើហិង្សា គឺជាបទល្មើសតូចតាច តែកើតមានញឹកញយ ។ មានច្រើនករណីឆក់កាបូប លួចទូរសព្ទ កាបូបលុយ បណ្តាលឱ្យដួល បែកមុខបែកមាត់ ហូរឈាម ជាច្រើន ។ នេះបើតាមការកត់សម្គាល់របស់សមាគមជនជាតិបារាំងដើមកំណើតអាស៊ី ។ កាលពីឆ្នាំ២០១៧ ស្ត្រីចំណាស់ដើមកំណើតអាស៊ីម្នាក់ អាយុ៦៤ឆ្នាំ ត្រូវដួល និងដាច់សរសៃឈាមខួរក្បាល ដោយសារតែរឿងនេះ ។ តាមសមាគមខាងលើដដែលនេះ, ជនរងគ្រោះភាគច្រើន គឺនារី និងស្ត្រីចំណាស់ ។ ហើយជនរងគ្រោះខ្លះ គឺមួយចំនួន ជាអ្នករស់នៅលួចលាក់ គ្មានច្បាប់អនុញ្ញាតឱ្យស្នាក់នៅត្រឹមត្រូវ ។ អ្នកខ្លះទៀត មិនបានយល់ដឹងច្បាប់ទម្លាប់បារាំង និង មិនដឹងជាប្តឹងទៅខាងណា ។ ដូច្នេះ អ្នករងគ្រោះមួយចំនួន តែងតែរស់នៅបៀបទុក្ខព្រួយ រក្សាភាពឈឺចាប់លាក់ទុកក្នុងចិត្ត ។ ម្យ៉ាងវិញទៀត ចំពោះអ្នកដែលធ្លាប់ត្រូវគេឆក់ម្តងពីររួចហើយ គឺមិនសូវហ៊ានអើតច្រមុះចេញពីផ្ទះឡើយ បើករណិមិនចាំបាច់ មិនចេញពីផ្ទះ គឺគិតតែពីសម្ងំ មិនហ៊ានចេញមើលពិភពខាងក្រៅ ។ ពីព្រោះពិភពខាងក្រៅផ្ទះ ដែលពួកគេយល់ថា ពោរពេញដោយភាពអើសអើង ហិង្សា និងឆក់លួច ។
តាមការស្រាវជ្រាវរបស់ Ariane Pérez ចេញផ្សាយនៅខែកញ្ញាឆ្នាំ២០១៩នេះ គឺបានប៉ាន់ប្រមាណថា ជនជាតិបារាំងដើមកំណើតអាស៊ីរស់នៅប្រទេសបារាំង មានចំនួនប្រមាណ ពី៦០ ទៅ៩០ម៉ឺន ឬអាចច្រើនជាងមួយលាននាក់ផង ក្នុងនោះមានដើមកំណើតចិន និងអ្នកភៀសខ្លួនមកពីអាស៊ីអគ្នេយ៍ មានកម្ពុជា វៀតណាម ឡាវ ថៃ ។ ពួកគេច្រើនផ្តុំគ្នាច្រើន ជាសហគមន៍ធំនៅភាគខាងត្បូង ក្រុងប៉ារីស ។
ចំណែកអ្នកមានដើមកំណើត ហ្វីលីពីន គឺច្រើនតែធ្វើការជាអ្នកមើលថែកូនក្មេង ជាមេដោះ ឬអ្នកបោសសម្អាតជូតផ្ទះ នៅក្នុង សង្កាត់ល្អៗ ។ រីឯជប៉ុន និងកូរ៉េ ជាអ្នកឋិតក្នុងលំដាប់គ្រាន់បើជាងនេះបន្តិច ឬអាចជាត្រកូលអភិជន ។
ហេតុនេះ ជាការកត់សម្គាល់របស់សមាគម និងរបាយការណ៍ផ្សេងៗ គឺបង្ហាញថា ជនជាតិបារាំងដើមកំណើតអាស៊ី ដែលជាជនរងគ្រោះដោយហិង្សា ការរើសអើង និងការលួចឆក់តាមដងផ្លូវ ច្រើនជា អ្នកដែលមានដើមកំណើតចិន ខ្មែរ វៀតណាម ថៃ ឡាវ ។ ករណីរងគ្រោះ គឺកើតមានរៀងរាល់២ ឬ៣ថ្ងៃ គឺមានមួយករណី ។ នេះបើតាមការសិក្សាអង្កេតរបស់សមាគមការពារសិទ្ធជនជាតិបារាំងដើមកំណើតអាស៊ី និងដែលត្រូវទីភ្នាក់កាសែតបារាំង AFP យកទៅចុះផ្សាយ ។
ប្រឈមនឹងការរងគ្រោះបែបនេះ សមាគមការពារសិទ្ធជនជាតិបារាំងដើមកំណើតអាស៊ី បានចោទទម្លាក់កំហុសមួយផ្នែកទៅលើអាជ្ញាធរមូលដ្ឋានបារាំង ដែលមានការធ្វេសប្រហែសក្នុងការធានាសន្តិសុខ ។ វិធានដាក់ដាក់កាំមេរ៉ាតាមដានសកម្មភាពបទល្មើសតាមផ្លូវ គឺជារឿងមួយ តែនៅមិនទាន់គ្រាន់នោះឡើយ ដើម្បីធានាឱ្យពលរដ្ឋបារាំងដើមកំណើតអាស៊ី ឱ្យបានកក់ក្តៅក្នុងចិត្ត ។
តាមរបាយការណ៍របស់ប៉ូលីស កាលពីឆ្នាំ២០១៥-១៦ នៅក្នុងចំណោមករណីហិង្សា ឆក់លួចទៅលើពលរដ្ឋបារាំងដើមកំណើតអាស៊ី ចំនួន១៤០ករណី គឺមានជនដៃដល់ ភាគច្រើនជាយុវជន និងក្មេងជំទង់តែម្តង ។ ហេតុនេះហើយ រដ្ឋាភិបាល បានចាត់វិធានាការអប់រំយុវជនតាមសហគមន៍ និងតាមសាលា បង្កើនកម្មវិធីសមារណកម្មដែលពន្យល់ពីការត្រូវរស់ចុះសម្រុងនឹងគ្នាក្នុងចំណោមពហុជាតិសាសន៍ ហើយក៏មានដែរ ការត្រូវទម្លាយឬលុបចោលផ្នត់គំនិតដែលគិតថា ជនជាតិអាស៊ី គឺជាអ្នកមាន អ្នកសម្បូរលុយគ្រាក់ៗនោះ ។ ព្រោះថា តាមភាពពិតសច្ចៈ វាមិនទៀងតែដូច្នោះទាំងអស់ឡើយ៕