ព័ត៌មានទាន់ហេតុការណ៍៖

គូដណ្តឹងនឹងគ្នា ជិតដល់ថ្ងៃរៀបការទៅស្រុកបោះធៀបការ ចៃដន្យអាក្រក់បើកម៉ូតូបុកពីក្រោយរថយន្តដឹកដែក ស្លាប់ខាងប្រុស ចំណែកខាងស្រីរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ និងស្ត្រីម្នាក់ទៀត រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជនរងគ្រោះ និងរថយន្ត តាមផ្លូវឃ្លាំងលើជិតរោងចក្រក្រោនក្នុង សង្កាត់១ ក្រុងព្រះសីហនុ កាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ។

ប្រភពពីពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹង ជាបឋមថា ជនរងគ្រោះជិះ ម៉ូតូម៉ាកZoomber-x ពាក់ស្លាកលេខ កំពត1Q-2569 បើកបរក្នុងទិស ពីលិចទៅកើត​ លុះមកដល់ចំណុចផ្លូវចំណោត ម៉ូតូបន្ថែមល្បឿនលឿន ទំនងជាចង់បើកជែងរថយន្តតែមិនផុត ក៏ជ្រុលចង្កូតទៅបុកចូលពីក្រោយរថយន្តកូរ៉េមួយគ្រឿង ដឹកដែកគ្រឿងសំណង់ ស្លាកស្លាកលេខ ព្រះសីហនុ3A-7450 បណ្តាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង និងស្ត្រីម្នាក់រួមដំណើរជាមួយងរបួសធ្ងន់ ។

យោងតាមអ្នកស្គាល់ជនរងគ្រោះប្រាប់ថា អ្នកទាំង២ ជាគូរដណ្តឹង និងគ្នា ជិតដល់ថ្ងៃរៀបការនាំគ្នា ទៅស្រុកកំណើតដើម្បីបោះធៀបរៀបចំមង្គលការ ប៉ុន្តែចៃដន្យអាក្រក់មកជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខាងប្រុស​ស្លាប់ ចំណែកខាងស្រីរងរបួសធ្ងន់ ។ បច្ចប្បន្នសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖