ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រើកាំបិតខ្វែវ ប្លន់ម៉ូតូត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងនាំមកបង្ហាញ់វត្ថុតាង បទល្មើស

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅវេលាព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន អាវុធហត្ថ ស្រុកអន្លង់វែងចំនួន០៦នាក់ ដឹកនាំដោយ​ លោកវរ: សេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការ បាន នាំខ្លួន ជនសង្ស័យ ម្នាក់ ឈ្មោះ មឿន នឿន អាយុ៣០ឆ្នាំ ដែលសមត្ថកិច្ច អាវុធហត្ថ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ តាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ០៣២ ពីបទលួចមានស្ថានទម្ងន់ទោស ឲ្យទៅចង្អុលបង្ហាញវត្ថុតាងបទល្មើសមាន កាំបិត ពេលធ្វើសកម្មភាព ប្លន់ ហើយយកលាក់ទុក នៅចំណុច ភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង​ និង សម្ភារម៉ូតូក្រោយពីធ្វើសកម្មភាពដោះទុកចោលរួមមាន កន្រ្តក ម៉ារ៉ាវេន កាងមុខ ក្រោយ នៅចំណុច ភូមិអូរតាម៉េង ឃុំស្រុក អន្លង់វែង​ ខេត្តឧត្ដរមានជ័យ ។ ​​

នៅវេលាម៉ោង១២.០០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកអន្លង់វែងបានបញ្ចូនជនជាប់សង្ស័យពីបទលួចមានស្ថាន ទម្ងន់ទោសកាលពីថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី នៅចំណុចស្ពានអូរជីក ភូមិទួលប្រាសាទ ឃំុថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែល បានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ០៣២ ចុះថ្ងៃទី២០.១២.២០១៩ហត្ថលេខាដោយលោក កុល កំពូលចៅក្រមសើុបសួរសាលាដំបូងខេត្តឧត្តរមានជ័យ ទៅកាន់កងរាជអាវុធហតខេត្តឧត្តរមានជ័យចាត់ការតាមផ្លូវច្បាប់ ៕ ប៉ែន នួន


ចែករំលែក៖