ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមល្មើសកាយដីនៅតំបន់ព្រៃលិចទឹកនៅសង្កាត់​សង្កាត់​ជ្រាវ ត្រូវ​សមត្ថកិច្ច​ឃាត់​ និង​ផាក​ពិន័យ​

ចែករំលែក៖

ខេត្តសៀមរាប​៖​ កម្លាំងចម្រុះ ​នៃ​ខេត្ត​សៀមរាប បាន​ចុះទៅ​ឃាត់​គ្រឿងចក្រ​កាយ​ដី​មួយ​គ្រឿង ​ និង​រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង ដែល​ធ្វើ​សកម្មភាព​កាយ​ដី នៅ​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​សង្កាត់​ជ្រាវ យក​ទៅ​ផាក​ពិន័យ​តាមផ្លូវ​ច្បាប់​ ។ ​

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទីថ្ងៃទី​២១ ​ខែ​ធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅ​ខ្នង​ទំនប់​៧៨ ក្នុង​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែល​មាន​ការដឹកនាំ​ដោយ​មន្ទីរ​រ៉ែ​ និង​ថាមពល ខេត្ត​សៀមរាប សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ។ ​

មន្ត្រីដែលបានចុះទៅឃាត់គ្រឿងចក្រតំប្រ​តំបន់​ខាងលើ​នោះ នៅ​មិនទាន់​បញ្ជាក់​លំអិត​ចំពោះ​ហេតុ​ការណ៍​ទប់ស្កាត់​នៅឡើយ​ទេ ប៉ុន្តែ​ត្រូវបាន​គេ​ដឹងថា​បាន​សម្ភារៈ​ដែល​ធ្វើ​សកម្មភាព​នោះ ​ត្រូវបាន​ឃាត់​ទុក ​ និងធ្វើ​កំណត់ហេតុ​ ។ ​

បើតាមប្រភពបានបង្ហើបថាប​ថា​ ម្ចាស់​គ្រឿងចក្រ ដែល​បាន​ចុះទៅ​កាយ​ដី​រហូត​ឈានដល់​សមត្ថកិច្ច​ចុះ​ឃាត់​នោះ អតីត​អាច​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប បច្ចុប្បន្ន​ទំនង​ជា​មន្ត្រី​នគរបាល​នៅ​ការិយាល័យ​អក្សរ​សម្ងាត់​ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ ។

មានការលើកឡើងថា ​ប្រសិនជា​មន្ត្រី​នគរបាល​ជាតិ​មែន​នោះ ​ហេតុអ្វី​មិន​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ និង​សង្គម បែរជា​ទៅ​រក​ស៊ី​មុខរបរ​ផ្សេង​ទៅវិញ​?

ម្ចាស់គ្រឿងចក្រខាងលើលើ បាន​អះអាង​ប្រាប់​អ្នក​កាសែត​ថា អត់​អី​ទេ​បង ព្រោះ​កាយ​ប្រឡាយ​ដើម្បី​ប្រយោជន៍​រួម​ហ្នឹង ទាំង​ប្រជាជន​ ទាំង​យើង​មាន​ដី​នៅ​ហ្នឹង ដើម្បី​ធ្វើ​កសិកម្ម ហើយ​ការ​ធ្វើ​ហ្នឹង​ បើ​មាន​ការ​ប៉ះពាល់​យើង​ឈប់​ទៅ ហើយ​យើង​អត់​មាន​ប្រឆាំង​នឹង​អ្វី​ការហាមឃាត់​នោះទេ​ ។

ជាមួយគ្នានេះ សមត្ថកិច្ច​ដដែល ​ក៏បាន​ចុះ​ហាមឃាត់​គ្រឿងចក្រ​កាយ​ដី​មួយគ្រឿង​ទៀតផង​ដែរ នៅ​ខាង​លិច​កន្លែងកើតហេតុ​ខាងលើ ដោយមាន​មេការ​ម្នាក់​ជិះ​រថយន្ត​ពណ៌​ត្រេ​អី​ ពាក់​ស្លាក​លេខ ខ​.​ម​ ។ ​ បច្ចុប្បន្ន​ សមត្ថកិច្ច​ កំពុង​ធ្វើ​កិច្ចសន្យា អប់រំ និង​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់ ។ ​

សូមរម្លឹកថា រណ្ដៅ​ដី​កើតមាន​ជាច្រើន​កន្លែង​នៅ​ភូមិសាស្ត្រ​តំបន់​ព្រៃ​លិច​ទឹក ​នៃ​ក្រុង​សៀមរាប ដែល​គេ​ដឹងថា មិនមាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ពី​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​សៀមរាប​នោះទេ ​៕​ ប៊ុនរិទ្ធី


ចែករំលែក៖