ព័ត៌មានទាន់ហេតុការណ៍៖

រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២០ នៅណាហ្គាវើលដ៍ ជាមួយគ្នា!

ចែករំលែក៖

ភ្នំពេញ៖ ភាពរីករាយដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ នឹងមកដល់ឆាប់ៗនេះហើយ! ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់មកទទួលយកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយការប្រគំតន្ត្រីឆ្លងឆ្នាំដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងកម្ពុជាល្បីៗ ម្ហូបឆ្ងាញ់ៗដ៏សម្បូរបែប និងរាត្រីកម្សាន្តដ៏អស្ចារ្យ! នឹងទស្សនាដោយសេរី ចាប់ពីម៉ោង ​៩និង៣០ យប់តទៅនៅណាហ្គាវើលដ៍! ជួបជាមួយ អាយដល របស់អ្នក ដូចជា នីកូ សុគន្ធ និសា និងក្រុមតូច Small World Small Band ។ ចំណែកពិធីករ និងពិធីការិនី រួមមាន ពិធីករស្រស់សង្ហា និងជាប្រុសស្អាតកម្ពុជាឆ្នាំ២០១៩ ទ្រី តារាវុធ ពិធីករ យឹម ណារ៉ា កញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០១៩ សំណាង អេលីណា និងកញ្ញាឯកកម្ពុជាឆ្នាំ២០១៧ រឿន ណាត។ តន្ត្រីឆ្លងឆ្នាំនេះ ក៏មានការចូលរួមសម្តែងដល់អ្នកសិល្បៈជាតិ និងអន្តរជាតិប្រចាំណាហ្គាវើលដ៍ផងដែរ។

មុនទស្សនាតន្ត្រីដ៏ធំអស្ចារ្យនេះ ពុកម៉ែបងប្អូនអាចរីករាយពិសាអាហារប៊ុហ្វេឈ្ងុយឆ្ងាញ់ដ៏សម្បូរបែបជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ នៅភោជនីយដ្ឋានឈ្នះពានរង្វាន់ 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) និង The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១) នៅថ្ងៃទី៣១ ធ្នូ។ សម្រាប់អ្នកដែលចង់អបអរឆ្នាំថ្មីជាមួយបរិយាកាសដ៏រ៉ូមែនទិច សូមអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ដែលមានបម្រើជូននូវម្ហូបឈុតពិសេស ៤ មុខក្នុងពេលថ្ងៃត្រង់ ឬល្ងាច។

ក្នុងឱកាសនេះដែរ ភោជនីយដ្ឋានប្រណីត Hall of Golden Chimes មានបម្រើជូននូវម្ហូបឈុតពិសេសសម្រាប់គ្នា ៤ ឬ ១០ នាក់សម្រាប់អាហារថ្ងៃត្រង់ ឬល្ងាចដែលពុកម៉ែបងប្អូនអាចគយគន់ទេសភាព និងសកម្មភាពនៃរាត្រីឆ្លងឆ្នាំក្នុងរាជធានីភ្នំពេញពីក្នុងភោជនីយដ្ឋានផងដែរ! សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែលមកកាន់ dining@nagaworld.com ។

បន្ទាប់ពីខោនដោនរួច លោកអ្នកអាចមករាំលេងកម្សាន្តនៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ក៏បាន។ មានការបញ្ចុះតម្លៃភេសជ្ជៈសន្ធឹកសន្ធាប់ និងមានកាដូសម្រាប់អ្នកភ្លាមៗផងដែរ! សូមអញ្ជើញមករាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២០ នៅថ្ងៃទី៣១ ធ្នូ ជាមួយគ្នា! ជួបគ្នានៅណាហ្គាវើលដ៍! ៕ស តារា

តន្ត្រីស្វាគមន៍ឆ្នាំសកលដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ធ្នូ ២០១៩ ចាប់ពីម៉ោង ៩:៣០ យប់តទៅ

រាំកម្សាន្តស្វាគមន៍ឆ្នាំថ្មី នៅក្លឹបដាលីនដាលីន ជាមួយគ្នា!

សូមអញ្ជើញមកពិសាម្ហូបពិសេសនៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes និងអបអរឆ្នាំថ្មី នៅណាហ្គាវើលដ៍


ចែករំលែក៖