ភ្នំពេញ៖ នារីម្នាក់បានស្លាប់ភ្លាមៗនៅកនហលែងកើតហេតុ ខណៈជិះម៉ូតូថាទៅលេងផ្ទះយាយនៅឯពោធិ៍ចិនតុង បានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តមិនចាំម៉ាកកៀរបណ្តាលឲ្យដួល ហើយក៏មានរថយន្ត RX330មួយគ្រឿង បើកស្របទិសគ្នាមកពីក្រោយកិនថែមហើយរថយន្តបង្កបានបើករត់បាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅ វេលាម៉ោង៩ព្រឹក ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩ លើកំណាត់ផ្លូវ ជាតិ៤ មុខបុរីពិភពថ្មីកំបូល ស្ថិតភូមិគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរជួយលក់ដូរម្តាយនៅផ្សារបែកចាន ស្នាក់នៅភូមិផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រីឯគូដណ្តឹង ឈ្មោះ តេង សំរិទ្ធ អាយុ២៤ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តាមប្រភពពីកន្លែងបានឲ្យដឹងថា គេឃើញនារីរងគ្រោះ ជិះម៉ូតូតាមបណ្តោយផ្លូវជាតិ៤ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបើកមកទន្ទឹម ស្របទិសគ្នា លុះរថយន្តនោះបើកទៅហួស ក៏ឃើញនារីរងគ្រោះដួល ខណៈនោះគេឃើញរថយន្ត RX330 ពណ៍ស មិនចាំស្លាកលេខ បើកមកស្រាប់កិននារីរងគ្រោះ ចំក្បាល និងខ្លួនបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
បើតាមសម្តពីបុរសជគូដណ្តឹង បានឲ្យដឹងថា មុនពេលកើតហេតុ គឺនារីរងគ្រោះ បានប្រាប់គាត់ថា ទៅលេងផ្ទះយាយនៅឯពោធិ៍ចិនតុង ក្រោយមក ក៏មានគេ តេទូរស័ព្ទប្រាប់ថា នារីរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ ក៏មានសាច់ញាតិ និងបុរសជាគូដណ្តឹង បានមកទីតាំងកើតហេតុ និងមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌ រៀបចំឯកសារប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សុខាសែនជ័យ