ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ពហិរញ្ញវត្ថុ ចូលរួមផ្តល់ឱវាទ ដល់អ្នកទទួលបន្ទុកការងារហិរញ្ញវត្តុ ក្នុងកំណែទម្រង់តាមស្ថាប័នកងឯកភាព

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជា នាយក នាយកដ្ឋាន ហិរញ្ញវត្ថុ មានប្រសាសន៍ថា: វគ្គបណ្តុះ បណ្តាលនេះ រជ្ជទេយ្យករ រជ្ជទេយ្យកររង មន្ត្រីទទួលបន្ទុក ហិរ ញ្ញវត្ថុលទ្ធកម្ម និងទទួលបន្ទុកការងារ រតនាគារ តាមបណ្តាស្ថា ប័ន កងឯកភាព កាន់តែឆ្វេងយល់ និងបង្កើនសមត្ថភាពថែមមួយកម្រិតទៀត សម្រាប់ប្រើប្រាស់ អនុវត្តឱយកាន់តែមាន ប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ឯក លី កុសល មានប្រសាសន៍បែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី” ការអនុវត្តថវិការជាតិ តាមកម្មវិធី កែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ” នៅសណ្ឋាគារ រ៉ាហ្វែល ឡឺរ៉ូយ៉ាល់ កាលពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០ ១៩ រយះពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ២៤ ខែធ្នូ ឆ្នាំ ២០ ១៩ ។ កម្មវិធីកែទម្រង់ជាស្នូលមួយ នៃកម្មវិធី កែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល និងផែងការយុទ្ធសាស្ត្រ ចតុកោណដំណាក់ កាលទី ៤ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ដើម្បីពង្រឹងអភិបាលកិច្ច និងទ្រទ្រង់ ការអភិវឌ្ឍ សេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាប័ន្ន និងសមធម៌។ ជារួមកម្មវិធី កែទម្រង់គ្រប់ គ្រង ហិរញ្ញវត្ថុសាធារណៈ មានគោល ដៅកែលំអ ប្រព័ន្ធគ្រប់ គ្រង ហិរញ្ញុរបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុ ដែលផ្តោតលើលទ្ធផល និងវិមជ្ឈការ ស្របតាមស្តង់ដារ អន្តរ ជាតិ ។

លោកឧត្តមសេនីយ៍ឯក អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុ ភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយក នាយក ដ្ឋាន ហិរញ្ញវត្ថុបន្តទៀតថាៈ កម្មវិធីកែទម្រង់ គ្រប់គ្រងហិរញ្ញុវត្ងុសាធា រណៈត្រូវបានរាជរដ្ឋាភិបាលដាក់ឱយអនុវត្តន៍ក្នុងឆ្នាំ ២០ ០៤ សម្រេចបានសមិទ្ធផលសំខាន់ៗ ពិសេសភាពជឿទុកចិត្ត នៃថវិកាក្នុងដំណាក់កាលទី មួយសម្រេច គណនេយ្យភាពហិរ ញ្ញវត្ថុ នៅដំណាក់កាលទីពីរ។

បច្ចុប្បន្ន ការអនុវត្តកែ ទម្រង់ ការ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ស្ថិតក្នុងដំណាក់កាលទីបី ក្នុងគោលដៅបង្កើន ការផ្សាភ្ជាប់ថវិកាទៅនិងគោល នយោបា យ អាទិភាព របស់រាជរដ្ឋាភិបាល នឹងត្រូវបព្ចាប់ដោយជោគ ជ័យនាឆ្នាំ ២០២០ ខាងមុខ មុននិងឈានទៅអនុវត្តដំណាក់ កាលទីបួន (២០២០-២០២៤) សម្រាប់គោលដៅសំខាន់គឺ “គណ នេយ្យភាពសមិទ្ធកម្ម”។

ក្នុងនោះលោកមេទ័ពហិរញ្ញវត្ថុក៏ថ្លែងអំណរគុណ ដល់នាយ ទាហានហិរញ្ញ វត្ថុ តាមបណ្តាស្ថាប័នកងឯកភាពចំណុះក្រសួង ការពារជាតិ ដែលសកម្មចូលរួម ក្នុងការងារកែទម្រង់ សំខាន់ៗរបស់រាជរដ្ឋា ភិបាល សំដៅរួមចំណែក ក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច តាមផែនការសកម្មភាព គ្រប់គ្រងហិរញ្ញវត្តុ សាធា រណៈ របស់ក្រសួង នៃកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុ ជា ក្នុងគោល បំណង បង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ប្រ សិទ្ធភាព និងសក្តិសិទ្ធភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ៕ សុខដុម


ចែករំលែក៖