ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពស្ត្រីម្នាក់អណ្ដែតទឹកទន្លេចតុមុខ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋជាអ្នកនេសាទរត្រីបានប្រទះឃើញសពស្ត្រីម្នាក់អណ្តែតទឹកទន្លេចតុមុខមានសភាពហើមស្អុយទៅហើយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ច ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចទឹកទន្លេចតុមុខ ខាងក្រោយកាំបូតឌីយ៉ានណា សង្កាត់ចតុមុខ ខណ្ឌដូញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្ត្រីអណ្តែតទឹកនេះ មានឈ្មោះ ហ៊ុយ ស្រីមុំ អាយុ៣៤ឆ្នាំ​ មានទីលំនៅភភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ប្រជាពលរដ្ឋជាអ្នកនេសាទត្រីបានប្រទះឃើញសាកសពស្ត្រីម្នាក់ អណ្ដែតទឹកក្នុងទន្លេសាបខាងត្បូងស្ពានជ្រោយចង្វាតាំងម៉ោង៦ព្រឹក ហើយបានហូរតាមទឹរហូតដល់ទន្លេចាក់ចតុមុខម៉ោង១២នឹង៣០នាទី ទើបសមត្ថកិច្ចខណ្ឌដូនពេញ បានចងខ្សែអូសយកមកលើគោកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួចទាក់ទងខាងជំនាញកោសល្យវិច្ច័យចុះមកពិនិត្យលើសាកសពជនរងគ្រោះហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន មិនបានពាក់ព័ន្ធករណីផ្សេងនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅអោយក្រុមគ្រួសារសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ជ្រោយពេជ្រ


ចែករំលែក៖