ព័ត៌មានទាន់ហេតុការណ៍៖

មកពីផឹកស្រាកាប់ក្របីអ្នកជិតខាងទាញទឹកសុទ្ធមកផឹកប៉ះចំទឹកអាស៊ីដ

ចែករំលែក៖

ខេត្តរតនគិរី: បុរសជានជាតភាគតិចម្នាក់ដោយស្រេកទឹកខ្លាំងពេកបានទាញយកដបទឹកបរិសុទ្ធមកផឹកតែច្រឡំផឹកចំទឹកអាស៊ីដ នៅក្នុងដបទឹកសុទ្ធនោះធ្វើឲ្យក្តៅក្រហល់ក្រហាយក្នុងពោះយ៉ាងខ្លាំង ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្ងរ្គោះនៅមន្ទីពេទ្យភ្លាម ។

​ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ២០នាទីយប់ ថ្ងៃ សៅរ៍ ១០រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ រចំ ហ្សេក ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិច្រាយ មានទីលំនៅភូមិមុយស្រែ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលរួមពិធីផឹកស្រាកាប់ក្របីអ្នកជិតខាងតាមទំនៀមទម្លាប់ជនចាតិភាគតិចហើយ ខណ:ត្រឡប់មកដល់ផ្ទះវិញស្រេកទឹកពេក ឃើញដបទឹកសុទ្ធនៅក្បែរគ្រែក៏យកមកផឹក។ ក្រោយពីផឹកបានមួយក្អឹកចូលពោះទើបដឹងថា ក្នុងដបនោះជាទឹកអាស៊ីដសោះ។ភ្លាមៗនោះក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពឃុំញ៉ាងដើម្បីជួយសង្គ្រោះ ប៉ុន្តែជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេកក៏បញ្ជូនទៅមណ្ឌលសុខភាពស្រុកដើម្បីជួយសង្គ្រោះបន្ត ហើយមកដល់ពេលនេះនៅមិនទាន់ដឹងអាការ:នៅឡើយទេ ព្រោះគ្រូពេទ្យកំពុងសង្រ្គោះនៅឡើយ ៕ ប្រាថ្នា


ចែករំលែក៖