ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្លាក់ពីលើម៉ូតូសង្ស័យខ្យល់គរ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងជួយដឹកមកសង្គ្រោះជីវិតទាន់ពេល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ ខណៈកំពុងជិះម៉ូតូតាមផ្លូវស្រាប់តែមានអការងងឹតមុខដួលច្រងាប់ច្រងឹលបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពុងជិះល្បាតចុះជួយអន្តរាគមន៍ ដឹកមកកាន់មន្ទីរពេទ្យបង្អែកសង្គ្រោះទាន់ពេលវេលា ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចរោងភាពយន្ត ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ វាសនា អាយុ២៤ឆ្នាំ មុខរបរកម្មករោងចក្រ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមអ្នកធ្វើដំណើរបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់់បានជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីកើតមកលិច ខណៈនោះមិនដឹងយ៉ាងម៉េច ស្រាប់តែធ្លាក់ពីលើម៉ូតូច្រងាប់ច្រងិលបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពុងជិះល្បាតចុះជួយអន្តរាគមន៍ ដឹកមកកាន់មន្ទីរពេទ្យបង្អែកសង្គ្រោះទាន់ពេលវេលា ៕ យឹម សុថាន


ចែករំលែក៖