ព័ត៌មានទាន់ហេតុការណ៍៖

Smart Axiata បញ្ចេញទូរស័ព្ទដៃ Smart Nano នៅលើទីផ្សារ

ចែករំលែក៖

ភ្នំពេញ៖ កុ្រមហ៊ុន ស្មាត អាស្យាតា បានបញ្ចេញទូរស័ព្ទដៃ Smart Nano ដែលមានមានសមត្ថភាពជាទូរស័ព្ទស្មាតហ្វូន និង មានតម្លៃដ៏សមរម្យបំផុត។ ជាមួយនឹងបច្ចេកវិទ្យាជំនាន់ទី 4 (4.5G) ទូរស័ព្ទដៃ Smart Nano បំពាក់ជាមួយកាម៉េរាដែលមានសមត្ថភាពថត 2 មេហ្គាភិចសែល ហើយដោយអាចប្រើប្រព័ន្ធ Wi-Fi ប្រព័ន្ធBluetooth វិទ្យុ FM និង ប្រព័ន្ធ GPS ដែលមានថាមពលថ្មរហូតដល់ 2,000mAh

Smart Nano ក៏កាន់ថ្មយ៉ាងយូរបើប្រៀបធៀបទៅនឹងទូរស័ព្ទស្មាតហ្វូនដទៃទៀត។ លើសពីនេះទៅទៀត វាអាចប្រើប្រព័ន្ធ hotspot សម្រាប់ចែកចាយអ៊ិនធឺណិតផងដែរ។ ទូរស័ព្ទដៃ នេះ មានតម្លៃល្អជាងគេ ដំណើរការដោយប្រព័ន្ធ KaiOS ដោយអ្នកប្រើប្រាស់អាច ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក (Facebook), ប្រព័ន្ធទំនាក់ទំនង (WhatsApp), ផែនទីឌីជីថល (Google Maps) និង ប្រព័ន្ធជំនួយការ (Google Assistant)។គេអាចទិញឥឡ្វវនេះនៅគ្រប់ Smart Shop ដោយតម្លៃត្រឹមតែ 29 ដុល្លារ ជាមួយការផ្ដល់ជូនស៊ីមប្រភេទ អៃរ៉ុន តម្លៃ 16.50 ដុល្លារ និងហ្វី្រកម្មវិធី Smart ThomMorng! រយៈពេល8 សប្ដាហ៏ ព្រមទាំងការធានារយៈពេល 6 ខែ។ KaiSO គឺជាប្រព័ន្ធទូរស័ព្ទដៃនៅលើ Linux ដែលដំណើរការដោយ KaiOS Technologies, ក្រុមហ៊ុន សហរដ្ឋអាមេរិក។

គួរបញ្ជាក់ដែរថាក្រុមហ៊ុន Smart Axiata Co., Ltd គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនាពេលបច្ចុប្បន្នបាននឹងកំពុងបំរើអតិថិជនច្រើនជាង៨ (ប្រាំបី)លាននាក់ ក្រោមស្លាកសញ្ញា “Smart”។ ក្រុមហ៊ុន Smart Axiata គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhard ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងចំណោមក្រុមហ៊ុនធំៗនានាក្នុងទ្វីបអាស៊ី៕ វឌ្ឍនា


ចែករំលែក៖