ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ អង្គុយជក់ថ្នាំញៀនតាមទីសាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានធ្វើសកម្មភាពអង្គុយជក់ថ្នាំញៀនតាមទីសាធារណៈ ដោយមិនខ្លាចសមត្ថកិច្ចហើយត្រូវបានក្រុមអ្នកសារព័ត៌មានក្នុងស្រុកថតឡាយបង្ហោះលើបណ្ដាញសង្គមហ្វេប៊ុក ផ្អើលដល់កម្លាំងនគរបាលខណ្ឌឬស្សីកែវ ចុះទៅឃាត់ខ្លួនភ្លាមៗយកមកសាកសួរ ទើបដឹងថាបុរសរូបនោះមានសតិមិនល្អ ក៏ទំនាក់ទំនងទៅខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ មកយកទៅអប់រំ និងព្យាបាលបន្ត ។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចការ៉ាស់សាំងមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ ។

បុរសខាងលើមានឈ្មោះ សេង ងួនដា អាយុ៤៥ ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសខាងលើជាមនុស្សសសៃប្រសាទធ្លាប់ប្រើប្រាស់គ្រឿងញៀនតែងតែដើរតាមដងផ្លូវមិនថា យប់ឬថ្ងៃដោយគ្មានផ្ទះសំបែងស្នាក់នៅនិងគេ យប់ត្រង់ណាដេកកន្លែងនិង ក៏បានទៅអង្គុយត្រង់ចំណុចការ៉ាស់សាំងជក់ថ្នាំ ត្រូវបានក្រុមអ្នកសារព័ត៌មានថតផ្សព្វផ្សាយ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅនាំខ្លួនយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលទួលសង្កែទី១ ដើម្បីធ្វើកំណត់ហេតុរួចបញ្ជូនទៅព្យាបាលដោយស្ម័គ្រចិត្ត នៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕អារុណរះ


ចែករំលែក៖