ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអពៅលោកចេង មុនីរ៉ា ដាក់ផែនការឲ្យចៅសង្កាត់ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីពង្រឹងការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌឲ្យបានល្អប្រសើរឡើងថែមទៀត រួមមានការងារផ្តល់សេវាសាធារណៈ ការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិដ្ឋាន អនាម័យ ជាថ្មីម្តងទៀត លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានស្នើឲ្យអាជ្ញាធរ សមត្ថកិច្ចនៅតាមសង្កាត់និមួយៗ ត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមាន ប្រសិទ្ធភាព បញ្ហារៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ និងសម្រួលចរាចរតាមដងផ្លូវ ជាពិសេសការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋត្រូវធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លារភាព ។

ការស្នើឲ្យមន្ត្រីក្រោមឱវាទចូលរួមអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ក៍ដូចជាចូលរួមសម្រួលចរាចរនេះ និងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនេះ ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។

ថ្លែងនៅក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានណែនាំឲ្យអាជ្ញាធរភូមិសង្កាត់ត្រូវសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្នុងការបំពេញភារៈកិច្ចផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាហើយមានប្រសិទ្ធភាព ។មួយផ្នែកទៀតត្រូវរៀបចំយន្តការក្រុមបដិសណ្ឋារកិច្ច នៅតាមសង្កាត់ឲ្យបានគត់មុតច្បាស់លាស់ ជាពិសេសត្រូវពិនិត្យមើលបញ្ហាអសកម្មនៅក្នុងមូលដ្ឋាន ទាំងការងារសណ្តាប់ធ្នាប់ បទល្មើសផ្សេងៗ ពិសេសល្បែងស៉ីសងនៅក្នុងមូលដ្ឋានត្រូវចាត់វិធានការចុះបង្ក្រាបឲ្យអស់ ។

លើសពីនេះទៀតត្រូវពង្រឹងនិងត្រួតពិនិត្យការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានចំគោលដៅនៃតម្រូវការទាំងការប្រើប្រាស់មូលនិធិសង្កាត់ បើសង្កាត់គ្មានលទ្ធភាពត្រូវស្នើរដើម្បីប្រើប្រាស់មូលនិធិខណ្ឌ បើខណ្ឌអត់លទ្ធភាព គឺត្រូវបញ្ចូលក្នុងគម្រោងដើម្បីប្រើប្រាស់សុំថវិកាមូលនិធិរបស់ក្រុងតែត្រូវមានរបាយការឲ្យបានច្បាស់លាស់ ។

បន្ថែមលើនេះទៀតត្រូវអនុវត្តជាប្រចាំទៅលើមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀន មុខសញ្ញាចោរកម្ម មួយផ្នែកទៀតត្រួវរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩តំបន់ច្រាំងបាក់ តំបន់ផ្សារច្បារអំពៅ និងតំបន់ផ្សារចាមព្រែកប្រា ក៍ដញចជាផ្សារក្រមួន ។ ទោះបីជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក់ត្រូវដាក់វេនគ្នាប្រចាំការដើម្បីចាំទទួលយក នូវសំណូមពរ និង សំណើររបស់ប្រជាពលរដ្ឋមកធ្វើការពិភាក្សាដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើបាន ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានស្នើឲ្យប្រជាពលរដ្ឋចូលរួមជាមួយជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីរួមគ្នាអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ លប់បំបាត់មិនឲ្យមានការចែកចាយ ប្រើប្រាស់ និងផលិតថ្នាំញៀន គោរពច្បាប់ចរាចរទាំងអស់គ្នា ។ បើមានការសង្ស័យពីមុខសញ្ញាមិនប្រក្រតីត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីស្រាវជ្រាវស៉ើបអង្កេតទៅលើមុខសញ្ញាទាំងនោះ រាល់ការផ្តល់ពត៍មានពីមុខសញ្ញាផ្សេងៗ សមត្ថកិច្ចនិងរក្សាការសម្ងាត់ជូនបងប្អូន ។ ការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពទៅបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែករបស់អាជ្ញាធរនិងសមត្ថកិច្ចប៉ុណ្ណោះទេ គឺជាការងាររួម ៕ សណ្តោស


ចែករំលែក៖