ព័ត៌មានទាន់ហេតុការណ៍៖

ដើមតាសេក១ដើមរលើងឫស បាក់រលំសង្កត់លើម៉ូតូ៦គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ដើមត្រសេក១ដើមរលើងទាំងឫស​បាក់រលំសង្កត់លើម៉ូតូចំនួន៦គ្រឿង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះកើតឡើង កាលនៅម៉ោង ១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូព្រះសីហនុ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ភ្ញៀវបានមកហូបកាហ្វេនៅហាងមួយកន្លែងដោយទុកម៉ូតូចំនួន៦គ្រឿងនៅមុខហាង ខណៈ ពួកគាត់នាំគ្នាចូលហូបកាហ្វេអស់ ស្រាប់តែបាក់រលំដើមត្រសេក១ដើម សង្កត់លើម៉ូតូចំនួន៦គ្រឿង តែក្រោយកើតហេតុ ម៉ូតូទាំង៦គ្រឿង មាន២គ្រឿង ដែលមិនរងការខូចខាតត្រូវបានម្ចាស់យកជិះទៅបាត់ទៅនៅសល់តែម៉ូតូ៤គ្រឿងនៅកន្លែងកើហេតុ ។

បន្ទាប់មក គេឃើញខាងមន្ត្រីសាលារាជធានីភ្នំពេញបានចុះមកយករណាត្រង់ទីន័រមកកាត់មែកឈើចេញដែលសង្កត់លើម៉ូតូទាំង៤គ្រឿងនោះដើម្បីយកម៉ូតូចេញប្រគល់ឲ្យម្ចាស់យកទៅជួសជុលរៀងៗខ្លួន ៕ ជ្រោយពេជ្រ


ចែករំលែក៖