ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅបារាំង ក្នុងឱកាសបុណ្យ គ្រីស្មាស

ចែករំលែក៖

បើទោះបីបារាំងរិតបន្តឹងសន្តិសុខ នៅក្នុងឱកាសបុណ្យគ្រីស្មាស និងចូលឆ្នាំថ្មីខាងមុខ ប៉ុន្តែ ការបាញ់ប្រហារនៅតែកើតមានឡើង ក្នុងប្រទេសនេះដដែល​។

កាសែតបារាំង L’Est Republician នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ​បញ្ជាក់ថា សំឡេងផ្ទុះអាវុធ​ជាច្រើន​​បានលាន់ឮឡើង​ កាលពីថ្ងៃទី២៥ ខែធ្នូ នៅទីក្រុង Besancon ប្រទេសបារាំង ហើយមនុស្ស​៣នាក់​ បានរងរបួស​ត្រូវបញ្ជូន​ទៅកាន់មន្ទីរពេទ្យ ។

ប្រភពថា ការបាញ់ប្រហារ​កើតឡើង នៅក្នុងសង្កាត់ Planoise ទីក្រុង Besancon។ អ្នកស្រុក​ក្នុងតំបន់ បាន​អះអាងថា ការផ្ទុះអាវុធនៅទីនេះ​ គេបានឮសូរប្រហែល​៣០លើក ។ ក្រុមអាជ្ញាធរ​ដោះស្រាយ​គ្រាអាសន្ន​ បានបញ្ជាក់ថា បុរសជាច្រើននាក់​បាញ់​ប្រហារគ្នា​ នៅពាក់កណ្តាលយប់ ដោយប្រើអាវុធស្វ័យប្រវត្តិ ។ មនុស្សយ៉ាងតិច​៣នាក់ ​រងរបួស ក្នុងនោះ​ម្នាក់របួសធ្ងន់ ។

អ្នកស្រុកម្នាក់ និយាយថា «ខ្ញុំស្មានថា មនុស្សគេចូលរួមអបអរ​បុណ្យគ្រីស្មាស ដោយការដុតកាំជ្រួចនោះទេ។ តាមពិតជាការផ្ទុះអាវុធសោះ»។

ការបាញ់ប្រហារនេះ​ បានកើតឡើង ​នៅ​តាមដងវិថី de Friborg ។ តំបន់ជិតខាងនេះ​ទាំងមូលត្រូវប៉ូលិសបិទចរាចរណ៍​ទាំងស្រុង ។ ក្រុមបច្ចេកទេសរបស់បារាំង បាន​ទៅដល់​កន្លែងកើតហេតុ និងមានវត្តមានរបស់កងកម្លាំង​សមត្ថកិច្ច​យ៉ាង​ច្រើន​ផងដែរ ។

សាក្សីខ្លះថា ឃើញបុរសម្នាក់​គ្រវែងគ្រាប់បែក ។ សារព័ត៌មាន​ក្នុងស្រុក ​បានផ្សាយថា មិនទាន់ដឹងថា ការវាយប្រហារនេះ ​ដោយសារមូលហេតុអ្វីនៅឡើយ៕

Police officers stand ready near Paris prefecture de police (police headquarters) on October 3, 2019 after four officers were killed in a knife attack. – A knife-wielding man working at police headquarters in central Paris went on a rampage on October 3, stabbing and killing four employees before himself being shot dead, officials said. (Photo by GEOFFROY VAN DER HASSELT / AFP) (Photo by GEOFFROY VAN DER HASSELT/AFP via Getty Images)


ចែករំលែក៖