ព័ត៌មានទាន់ហេតុការណ៍៖

រ៉ុក្កែតវាយប្រហារពីកាហ្សា ប៊ិះសម្លាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

ចែករំលែក៖

សំណាងអ៊ីស្រាអែលមានប្រព័ន្ធមីស៊ីលការពារទំនើប អាចទប់ស្កាត់ការវាយប្រហារបានទាន់ពេលវេលា កុំអី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់ យ៉ាហូ ត្រូវរ៉ុក្កែតពីកាហ្សាសម្លាប់ជាមិនខាន។

រ៉ុក្កែតបាញ់ចេញពីកាហ្សា​ សំដៅទៅកាន់ទីតាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហូ កំពុងចូលរួមក្នុងព្រឹត្តិការណ៍ នៅទីក្រុង​ Ashkelon នៅថ្ងៃទី​២៦ ខែធ្នូនេះ។ ​ប៉ុន្ដែនេះជាភ័ព្វសំណាងណាស់ ដោយសារប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល​ Iron Dome ​ចាប់បានរ៉ុក្កែត ដែលកំពុងហោះហើរសំដៅ ក៏បានប្រកាសអាសន្ន ហើយវាយស្ទាក់កម្ទេចរ៉ុក្កែតនោះ ដោយជោគជ័យ​។

ដោយឡែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ​ក៏បានផ្អាកសកម្មភាព ហើយស្វែងរកកន្លែងលាក់ខ្លួនដោយសុវត្ថិភាព​ផងដែរ​​ ដោយសារខ្លាចមានរ៉ុក្កែត បាញ់ប្រហារជាបន្តបន្ទាប់មកកាន់អ៊ីស្រាអែល ដូចកាលពីមុន​។ ​ប្រព័ន្ធ​ការពារ​ដែនអាកាសអ៊ីស្រាអែល អាចទប់​ស្កាត់បាន តែការវាយប្រហារ​ទោលតែប៉ុណ្ណោះ​ ប្រសិនបើ​ក្រុមឧទ្ទាម បើកការវាយប្រហារ តាមបែប​«ព្យុះរ៉ុក្កែត» គឺមិនអាចទប់ស្កាត់បានទាំងស្រុងនោះឡើយ។

ក្នុងពេលដែលក្រុមឧទ្ទាមវាយប្រហារដោយរ៉ុក្កែត នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ កំពុងតែថ្លែងសុន្ទរកថា​ទៅកាន់ប្រជាពលរដ្ឋ​។ ​នៅពេលនោះ ប្រព័ន្ធប្រកាសអាសន្ន ក៏បានបន្លឺឡើង​ ហើយនាយករដ្ឋមន្ត្រី ក៏បានផ្អាករាល់សកម្មភាពរកកន្លែងលាក់ខ្លួន ជាមួយ​មន្ត្រីសំខាន់ៗ​។

នេះជាលើកទីពីរហើយ​ដែល​សកម្មភាពនយោបាយរបស់នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ រងផលប៉ះពាល់ដោយការវាយប្រហារពីក្រុងឧទ្ទាម នៅកាហ្សា​។ កាលពីខែកញ្ញាកន្លងមក នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បានចាកចេញពីពិធីប្រគំតន្ត្រី ក្រោយ​ប្រព័ន្ធប្រព័ន្ធប្រកាសអាសន្នបានបន្លឺឡើង ពេលមានរ៉ុក្កែតបាញ់សម្តៅទៅកាន់ទីក្រុង​ Ashdod ៕


ចែករំលែក៖