ខេត្តកណ្ដាល: រថយន្តដឹកដីមួយគ្រឿងបានដឹកដីធ្ងន់លើសចំណុះបណ្ដាលឲ្យបាក់ស្ពានដែកមួយកន្លែង ដែលស្ពាននេះសាងសង់យូរឆ្នាំមកហើយងាយស្រួលធ្វើដំណើរណាស់មិនដែលមានបញ្ហាអ្វីនោះទេ ប៉ុន្តែមកដល់ថ្ងកើតហេតុ មានរថយន្តដឹកដីធំមួយគ្រឿងដឹកលើសចំណុះបណ្តាលឲ្យស្ពានមួយនេះបាក់ស្រ៊ុបតែម្តង ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃ ព្រហស្បតិ៍ ១កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រជាពលរដ្ឋរស់នៅភូមិខាងលើបានឲ្យដឹងថា ករណីនេះចាត់ទុកជាសំណាងដែរដែលមិនមានមនុស្សពារងរបួសទេ ដោយគ្រាន់តែរថយន្តដឹកដីប្រវែងជាង១០ម៉ែត្រធ្លាក់ក្នុងព្រែកបះក្បាលឡើងលើទៅមុខមិនរួច ហើយម្ចាស់កំពុងស្វះស្វែងរករថយន្តមកស្ទូចចេញកុំឲ្យស្ទះចរាចរណ៍ ។
យ៉ាងណាប្រជាពលរដ្ឋបានរិះគន់ថា រថយន្តដឹកដីមួយគ្រឿងនេះព្រហើនណាស់ដឹងថាស្ពានតូចនិងចាស់ទ្រុឌទ្រោមដែរនៅតែគឃ្លើនហ៊ានដឹកដីលើសចំណុះបំផ្លាញស្ពានរដ្ឋទាល់តែបាន ដូច្នេះអាជ្ញាធរមូលដកឋានគួរតែពិន័យម្ចាស់រថយន្តដឹកដីនេះឲ្យខ្លាំងមែនទែនទើមសម ៕ ប្រាថ្នា