ព័ត៌មានទាន់ហេតុការណ៍៖

ខុសហើយអាមេរិកអើយ!​ ថាក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចិន​​គំរាមកំហែងសន្តិសុខ​​ ក្រុមប្រហ៊ុនឧស្ម័នប្រេងរុស្ស៊ីក៏គំរាមដែរ

ចែករំលែក៖

អាមេរិក ដាក់គំនាបឲ្យប្រទេសអឺរ៉ុប មិនឲ្យប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន បច្ចេកវិទ្យាចិន ហួវាយ​ ដោយចោទថា​ ក្រុមហ៊ុន មួយនេះគំរាមកំហែងដល់សន្តិសុខជាតិ​​ ។ អាមេរិក ស្នើឲ្យអឺរ៉ុប​ប្រើប្រាស់​ បច្ចេកវិទ្យារបស់ក្រុមហ៊ុន អាមេរិកវិញ​ ។

ដោយឡែកវិស័យថាមពល ឧស្ម័នរបស់រុស្ស៊ី ក៏ត្រូវអាមេរិក​ចោទថា គំរាមកំហែងសន្តិសុខដែរ​ដោយដាក់គំនាប់អឺរ៉ុប មិនត្រូវប្រើទិញឧស្ម័នពីអាមេរិក​ ដោយទិញពីអាមេរិកវិញ ។ ​សូមបញ្ជាក់ថា អឺរ៉ុប ទិញឧស្ម័នពីរុស្ស៊ីមានតម្លៃទាបជាងទិញពីអាមេរិក​ដល់​៣០ភាគរយ ។ ​ ដូចគ្នា និងបច្ចេកវិទ្យា របស់ចិន​មានតម្លៃថោកជាង អាមេរិក រាប់សិបដង​ ។ ទាំងនោះហើយអាមេរិក មិនអាចប្រគួតប្រជែងឈ្នះ​ រុស្ស៊ី និងចិននោះឡើយ ទើបបង្ខំឲ្យអឺរ៉ុប ឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសទាំងពីរ ។

នៅពេលេនះអាមេរិកបានបង្កើនការដាក់គំនាប ទៅលើ​បំពងបង្ហូរឧស្ម័ន​ ទិសខាងជើង របស់រុស្ស៊ី​​ ប៉ុន្តែ​វិស័យថាមពល​​គឺជាអាទិភាព​របស់ប្រទេសតំបន់អឺរ៉ុប ​ ។ ទាំងនោះហើយបានជា អឺរ៉ុប និងរុស្ស៊ី​ប្តេជ្ញា ប្រឆាំង និងសម្ពាធ​ ពីអាមេរិក​ ។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក​ Kozal ​បានប្រកាសតាមកញ្ជក់ទូរទស្សន៍​ Rossiya 24 ​បានលើកឡើងថា​«យើងប្រាកដ ថា​ និងដោះស្រាយបញ្ហា​​បំពងបង្ហូរឧស្ម័នទៅកាន់អឺរ៉ុប​ ក៏ដូចជាយោគយល​ដល់ទំនាក់ទំនង ជាមួយអឺរ៉ុប​ ។

ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី បានលើកឡើងថា «​សម្ពាធ​អាច​បន្តកើនឡើងពីអាមេរិក​ ប៉ុន្តែលទ្ធផល​ មិនអាចទទួលបាន ដូច ការចង់បានរបស់ទីក្រុងវ៉ាស៊ីនតោននោះឡើយ​ ។ រុស្ស៊ី និងយកចិត្តទុកដាក់​ កសាងបំពងឧស្ម័នដែលជាការចាំបាច់​របស់ប្រទេសតំបន់អឺរ៉ុប» ។

តាមការលើកឡើងរបស់លោក​ Kozak ​បានបញ្ជាក់ទៀតថា ឧស្ម័នដែលរុស្ស៊ី លក់ទៅឲ្យអឺរ៉ុប​មានតម្លៃទាបជាង​៣០ភាគរយ​ នៃឧស្ម័នហ្គាស​ទិញពីអាមេរិក​ ។ ទីក្រុងវ៉ាស៊ីនតោន​បាន​ដាក់គំនាប់​ទៅលើបំពងឧស្ម័នរបស់រុស្ស៊ី ដោយអាមេរិកចាត់ទុកថាអាចបង្កភាពគ្រោះថ្នាក់ដល់សន្តិសុខអឺរ៉ុប ។

សកម្មភាពរបស់អាមេរិក បានធ្វើឲ្យក្រុម អ្នកឯកទេសវិភាគបានលើកឡើងថា​ អាមេរិក បានហាមប្រាមអឺរ៉ុប ប្រើប្រាស់បច្ចេកវិទ្យា របស់ក្រុមហ៊ុន ហួវាយ គំរាមកំហែងដល់សន្តិសុខ ។ ចុះវិស័យថាមពល​ដែលអឺរ៉ុបត្រូវ ការ ហើយមានតម្លៃថោកជាងអាមេរិក ហេតុអ្វីបានជាអាមេរិកចោទប្រកាន់ គំរាមកំហែងសន្តិសុខ ដូចគ្នាដែរ​ ស្ថានភាពទាំងពីរខាងលើ គឺខុសគ្នាដាចស្រឡាស ។

គោលដៅរបស់អាមេរិក គឺចង់ឲ្យប្រទេសតំបន់អឺរ៉ុប ស្ថិតនៅក្រោមអាមេរិក ទាំងអស់ ទាំង បច្ចេកវិទ្យារហូតដល់ ថាមពល​ ។ ទំាងនោះហើយទើបអាមេរិក​ ប្រើប្រាស់អឺរ៉ុប​បានតាមតែចិត្តដើម្បីផលប្រយោជន៍ អាមេរិក​ ។ រដ្ឋាភិបាលអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានចេញ​ប្រតិកម្មបន្តបន្ទាប់គ្នា ថ្កោលទោសទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្ម​មលើក្រុមហ៊ុនទាំងអស់ ដែលចូលរួម នៅ​ក្នុងគម្រោង​សាងសង់បំពង់បង្ហូរឧស្ម័នNord Stream 2 ។ សម្រាប់អាល្លឺម៉ង់ ក៏ដូចជាសហភាពអឺរ៉ុប​ ទណ្ឌកម្មរបស់អាមេរិក​នេះ គឺជារឿងមួយ​មិនអាចទទួលយកបាន​ជាដាច់ខាត ព្រោះវាជាការប្រើទណ្ឌកម្មអាមេរិក មកលើក្រុមហ៊ុនអឺរ៉ុប ដែលរកស៊ីដោយត្រឹមស្រូវស្របច្បាប់ នៅអឺរ៉ុប ។

រដ្ឋាភិបាលអាមេរិក តាមរយៈច្បាប់ថវិកា​​ និងសន្តិសុខជាតិឆ្នាំ២០២០ បានសម្រេចថា និងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងគម្រោងនេះ ។ ក្នុងរយៈពេល​៦០ថ្ងៃទៀត​ រដ្ឋាភិបាលអាមេរិក និងបញ្ចេញតារាងឈ្មោះ ក្រុមហ៊ុនដែលអាចជាប់ទណ្ឌកម្ម ។

ក្នុងនាម​ជាអ្នកទទួលផលក្នុងគម្រោងនេះធំជាងគេ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ​អ្នកនាំពាក្យខ្លួន បានមានប្រតិកម្មធ្ងន់ៗថា ទណ្ឌកម្មក្រៅដែនអធិបតេយ្យរបស់អាមេរិក​ គឺជារឿងហួសហេតុ មិនអាចទទួលយកបានទេ ព្រោះទណ្ឌកម្មនេះ​ វា និងប៉ះពាល់មកលើក្រុមហ៊ុនអាល្លឺម៉ង់ ឬក្រុមហ៊ុនអឺរ៉ុបផ្សេងទៀត ដែលរកស៊ី ដោយត្រឹមត្រូវស្របច្បាប់នៅអឺរ៉ុប ។ ដូចគ្នាដែរ អ្នកនាំពាក្យសហភាពអឺរ៉ុប បានបដិសេធចោល ចំពោះទណ្ឌកម្ម​ របស់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ មកលើក្រុមហ៊ុនអឺរ៉ុប ។

សូមរំលឹកថា គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 នេះ គឺធ្វើឡើង ដើម្បីបង្ហូរឧស្ម័នហ្កាសពីរុស្ស៊ី ចូលទៅកាន់ទ្វីបអឺរ៉ុប តាមរយៈសមុទ្រខាងជើង ។ គម្រោង​សាងសង់ ដែលមានតម្លៃប្រមាណជា​១ម៉ឺនលានអឺរ៉ូនេះ គឺជាការសហការគ្នា ពាក់កណ្តាល​ពីក្រុមហ៊ុន GazProm របស់រុស្ស៊ី ហើយពាក់កណ្តាល ទៀត ជាការចូលគ្នារវាងក្រុមហ៊ុនថាមពលអឺរ៉ុបជាច្រើនប្រទេស (OMV Wintershall Uniper Shell Engie) ។ បច្ចុប្បន្នការសាងសង់បានសម្រេចរួចរាល់ ជាង៨០%ហើយ ហើយតាមការគ្រោងទុក ការបង្ហូរឧស្ម័ន និងចាប់ផ្តើមដំណើរការ នៅដើមឆ្នាំ២០២០ ។

ក៏ប៉ុន្តែ ក្រោយការប្រកាស ដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក ក្រុមហ៊ុនAllseas របស់ស្វីស ដែល​ជាក្រុមហ៊ុនទទួលបន្ទុក​សាងសង់ តភ្ជាប់​បំពង់បង្ហូរឧស្ម័នបាតសមុទ្រ នៅក្នុងគម្រោងនេះ បានសម្រេចចិត្តព្យួរការដ្ឋានរបស់ខ្លួន ដោយបានលើកឡើងថា កំពុងរងចាំការជូនព័ត៌មានលំអិត ពីរដ្ឋាភិបាលអាមេរិក ទាក់ទិន និង​ទ​ណ្ឌកម្ម​ ។

គួរកត់សំគាល់ថា អាមេរិកតែងតែងសម្តែងការប្រឆាំង និងគម្រោង Nord Stream 2 ដោយលើកឡើងថា អឺរ៉ុប និងក្លាយជាចំណាប់ខ្មាំងថាពលរបស់រុស្ស៊ី ។ អាមេរិកអះអាងថា គោលជំហរខ្លួន​ គឺការពារអ៊ុយក្រែន ដែលជាអ្នកខាតធំ ព្រោះអ៊ុយក្រែន និងបាត់បង់ចំណូល ពីការឆ្លងកាត់បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី ។ តែយ៉ាងណា លោកស្រី Ulrike Demmer អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងថា រុស្ស៊ី និងអ៊ុយក្រែន ទើបតែបានចុះហត្ថលេខាលើអនុសារណៈមួយ​ ដើម្បីកំណត់ពី​ថ្លៃឈ្នួល នៃការឆ្លងកាត់បំពង់បង្ហូរឧស្ម័ន​រុស្ស៊ី ដែលកាត់ដីអ៊ុយក្រែន ចាប់ពីឆ្នាំ២០២០ទៅ ។ ដូច្នេះ រដ្ឋាភិបាលអាមេរិក គ្មានហេតុផលអ្វី ចង់​មកលូកដៃ រារាំងគម្រោង​ Nord Stream 2 នេះ ដោយយកលេសថាដើម្បីការពារផលប្រយោជន៍អ៊ុយក្រែន​​បានឡើយ​៕


ចែករំលែក៖