ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលនៃក្រសួង មហាផ្ទៃសហការជាមួយកម្លាំង នគរបាលខេត្តបន្ទាយមានជ័យ ពិនិត្យជាតិអាកុល និងលក្ខណៈបច្ចកទេសយានយន្ត

ចែករំលែក៖

ប៉ោយប៉ែត៖ ដើម្បីធានាសុវត្ថិភាពក្នុងការ ធ្វើដំណើររបស់ពលរដ្ឋ និងធានាសន្តិសុខសង្គម កម្លាំងនគរបាលនៃក្រសួង មហាផ្ទៃ សហការជាមួយកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យជាតិអាកុលកាល ពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ខេត្តបន្ទាមានជ័យ ។

លោកវរៈសេនីយ៍ឯកបាន រ៉ាសាក់ ប្រធាននាយកដ្ឋាន ចរាចរណ៍ផ្លូវគោកបញ្ជាក់ថាៈ រយះពេលដែលចុះពិនិត្យចាប់ ពីម៉ោង៦ និង៣០នាទីក្បាលព្រលប់មក កម្លាំងឃាត់រថយន្តបាន ប្រមាណជាង៣០គ្រឿងទាំងតូច ទាំងធំ សុទ្ធតែពាក់ព័ន្ធល្មើសច្បាប់ទាំងអស់ ប៉ុន្តែរថយន្តដែលមិនមានបទ ល្មើសត្រួតពិនិត្យហើយឃើញថា ត្រឹមត្រូវគឺកម្លាំងឲ្យពួកគាត់ ជាម្ចាស់បើកបរចេញទៅ តែរថយន្តដែលមិនបានឲ្យចេញទៅនោះ គឺរថយន្តមានបញ្ហាដូចជាអត់ស្លាកលេខ ដាច់ភ្លើងក្រោយ ដាច់ភ្លើងមុខបណ្ណ័បើកបរហួសសុពលភាពជនកាលម្ចាស់រថយន្តមួយចំនួនគាត់យល់ច្រលំជាមួយសមត្ថកិច្ចមានឯកសារគ្រប់គ្រាន់ហើយនៅតែពិន័យ ។

លោកបញ្ជាក់ថា ហេតុអ្វីបានជានគរបាលចរាចរណ៌ពិន័យពួកគាត់ ដូច្នេះលោកសុំបកស្រាយដូចជាបណ្ណ័បើកបរគាត់ត្រឹមត្រូវ គាត់មានឯកសារគ្រប់គ្រាន់ អាជីវកម្មត្រឹមត្រូវលក្ខណៈបច្ចេកទេសត្រឹមត្រូវបណ្ណ័សម្គាល់រថយន្តត្រឹមត្រូវដូច្នេះសមត្ថកិច្ចមិនពិន័យនោះទេ ។ តែបច្ចេកទេសគាត់មិនត្រឺមត្រូវដូចជាកង់ចងលួស ដាច់ភ្លើង បើកបរលើសល្បឿនកំណត់ មិនពាក់ខ្សែរក្រវ៉ាត ពេលបើកបរនិយាយទូរសព្ទ័នេះហើយដែលគរបាលត្រូវពិន័យហើយដូច្នេះកុំយល់ច្រឡំ ខ្មុំមានឯកសារគ្រប់គ្រាន់មូលហេតុអ្វីនគរបាលនៅតែផាកពិន័យដូច្នេះកុំយល់ច្រឡំក្នុងបណ្ដាញសង្គមបង្ហោះហើយចេះតែខមិនថាប៉ូលីសចរាចរណ៌បែបនេះ ធ្វើឲ្យអ្នកខ្លះជេរហើយខ្លះទៀតក៏និយាយល្អតាមពិតពួកគាត់មិនយល់ស្ដាប់តែម្ខាងអត់សួរសមត្ថកិច្ច ។

លោកបន្ថែមថា ក្រុមនគរបាលរបស់លោក គឺជាក្រុមល្បាតលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងនោះក្រុមលោកអាចធ្វើការបានរួមដូចជាខេត្តកំពងឆ្នាំង/ខេត្តពោធិ៍សាត់/ ខេត្តបាត់ដំបង និងបន្ទាយមានជ័យក្នុងនោះលោកបន្ថែមថាលោកនៅត្រួត្យពិនិត្យក្នុងខេត្តបន្ទាយមានជ័យរយៈពេលមួយសប្ដាហ៌រួចហើយវិលទៅខេត្តបាត់ដំបងរយៈពេលមួយសប្ដាហ៌ និងបន្តទៅខេត្តពោធិ៍សាត់មានរយៈពេលមួយសប្ដាហ៏ ខេត្តកំពងឆ្នាំងរយៈពេលមួយសប្ដាហ៏ទៀត ក្នុងការចុះត្រួតពិនិត្យនោះទៀតសោតជនពេលខ្លះត្រួតពិនិត្យពេលថ្ងៃ និងពេលខ្លះទៀតត្រួតពិនិត្យពេលយប់ ដោយយល់ឃើញថាខែនេះគឺជារដូវជួបជុំកម្មវិធីច្រើនហេតុដូច្នេះមានអ្នកហួបគ្រឿងស្រវឹងច្រើន កត្តាទាំងនេះលោក និងដឹកនាំចុះត្រួតពិនិត្យឲ្យបានច្រើនដើម្បីឲ្យពលរដ្ឋយល់ដឹងកាន់តែខ្ពស់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ដោយថាហេតុឲ្យបានល្អប្រសើរហើយក៏សួមអំពាវនាវឲ្យពលរដ្ឋពេលហួបគ្រឿងស្រេងដុំកុំបើកបរ ៕ វណ្ណា


ចែករំលែក៖