ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយមីងភ្លេចខ្លួន ក្មួយស្រី២ខួបដើរតេសតាសធ្លាក់ទឹកស្រះខាងក្រោយផ្ទះ ស្លាប់គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តស្វា​យរៀង៖ ក្មេងស្រីទើបមានអាយុ២ខួប ម្ដាយមីងធ្វេសប្រហែសភ្លេចខ្លួន ខណៈដើរតេសតាសធ្លាក់ទឹកស្រះខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលដល់ក្មេង និងអ្នកភូមិ និងរាយការណ៍មកក្រុមគ្រួសារជួយសង្គ្រោះជីវិតអកុសលហួសពេលទៅហើយ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា ក្មេងស្រីដែលស្លាប់មានឈ្មោះ ម៉ក់ សីហា អាយុ២ខួប រស់ក្នុងភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

តាមអ្នកភូមិបានឲ្យដឹងទៀតថា នៅមុនពេល​កើ​តហេ​តុ គេឃើញមីងក្មេងស្រីរងគ្រោះបានជាប់រវល់ធ្វើការងារផ្ទះ ខណៈទុកឲ្យដើរតេសតាសជាមួយប្រមាណជាកន្លះម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើល និងស្រែកយំហៅអ្នកភូមិរបងជាមួយជួយសង្គ្រោះក្មួយស្រី ដែលលង់ទឹកស្រះចម្ងាយ១៥០ម៉ែត្រពីផ្ទះ ប៉ុន្តែអកុសលហួសពេលហើយ ។

ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍បានមកដល់ និងពិនិត្យឃើញថា ក្មេងស្រីពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនទើបប្រគល់ឲ្យបងប្អូន និងក្រុមគ្រួសារយកមកផ្ទះធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖