ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទឆបោក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១:៣០នាទី នៅចំណុចតាលះ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នគរបាលបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន មួយច្បាប់លេខ៩៥ត.ព/១៩ ចុះថ្ងៃទី០៦-១១- ២០១៩ ដែលចុះហត្ថលេខាដោយលោក គួច ចន្ថា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តព្រះសីហនុ ដែលបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ លាង សុលេង ហៅលាំង សុខលេង ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅចំណុចតាលះ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទឆបោក ប្រព្រឹត្តនៅចំណុចតាលះ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បច្ចុប្បន្នមុខសញ្ញាបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖